ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង១៤ម៉ោងហើយ​ ជនដៃដល់​កា.ប់​សម្លា.ប់ឪពុក​ម្តាយ​ក្មេក ប្រពន្ឋ​និងកូន​ ​មិនទាន់​ចាប់ខ្លួន​បាននៅឡើយទេ

8 ឆ្នាំ មុន

ខេត្តកំពង់ចាម ​៖ ​​ជនដៃដល់កា.ប់​សម្លា.ប់​ឪពុកម្តាយក្មេក ​ប្រពន្ឋនិងកូន​ ​សរុប៤នាក់និងរបួសធ្ងន់ម្នាក់​ ​​គិតត្រឹមម៉ោង៨និង​៥០​នាទីព្រឹកថ្ងៃទី០១ ​ធ្នូនេះ​ ​សមត្ថកិច្ចមិនទាន់​

ខេត្តកំពង់ចាម ​៖ ​​ជនដៃដល់កាប់​សម្លាប់​ឪពុកម្តាយក្មេក ​ប្រពន្ឋនិងកូន​ ​សរុប៤នាក់និងរបួសធ្ងន់ម្នាក់​ ​​គិតត្រឹមម៉ោង២និង​១២​នាទីរសៀលថ្ងៃទី០១ ​ធ្នូនេះ​ ​សមត្ថកិច្ចមិនទាន់​ចាប់​ខ្លួនបាននៅឡើយទេ​ ​និង កំពុងតាមប្រមាញ់​ ​។ នេះបើតាម​​លោក​ឧត្តម​សេនី​យ៍​ បែន រ័​ត្ន​ ​ស្នងការ​នគរបាល​​ខេត្ត​កំពង់ចាមដែលបា្រប់​គេហទំព័រកោះសន្តិភាព​នៅ​ប៉ុន្មាននាទី​មុននេះ ។

គួររំលឹកថា ​​បុរស​ម្នាក់​បាន​កាប់សម្លាប់ ​​ឪពុក​​ ម្តាយក្មេក ប្រពន្ធ ​និង​កូនស្រី​ ​​ស្លាប់​៤​នាក់ និង​របួសធ្ងន់ម្នាក់​​ ​​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​​កាល​ពីយប់​ថ្ងៃ​ទី​៣០​​ វិច្ឆិកា ​​ស្ថិត​នៅ​ភូមិ​ពែង​មាស​ជើង​ ឃុំ​ស្ពឺ ស្រុក​ចំការលើ ​​​​ ​​។​ ជនដៃដល់ឈ្មោះ​ ​អេ​ង ធី ​អាយុ​៤៧​ឆ្នាំ ​​បាន​រត់​គេច​ខ្លួន​​បាត់​​ក្រោយ​ធ្វើសកម្មភាព​​យ៉ាងព្រៃផ្សៃនោះរួចមក ។

បើតាមអ្នកឆ្លើយឆ្លង​​ព័ត៌មានកោះសន្តិភាព​​បានឲ្យដឹងទៀតថា ​​ក្រោយពេលកាប់​សម្លាប់​ឪពុកម្តាយក្មេក ​ប្រពន្ឋនិងកូន ​​ជនដៃដល់ អេង ធី ​​បានរត់កាត់វាលស្រែ ​ហើយក្រុម​អ្នកភូមិបានដេញតាមរក ​​តែរកមិនឃើញ។ ​​យ៉ាងណាក៍ដោយ​បើតាម​លោកស្នងការ​នគរបាលខេត្តកំពង់ចាម​ ​នៅពេលនេះ​សមត្ថកិច្ចកំពុង​តែ​តាមរកចាប់ខ្លួនជន​នេះឲ្យខាង​តែបាន ​​ដើម្បីយកមក​ផ្តន្ទា​ទោស​តាមច្បាប់ ។

តាម​របាយ​ការណ៍​​​ពី​​អធិការ​នគរ​បាល​ស្រុក​ចំការ​​លើ​បាន​ឱ្យ​ដឹង​ថា​ ​មុន​ពេល​កើត​ហេតុ​​ជន​ដៃ​​ដល់​​​មិន​ដឹងជាផឹក​​ស្រា​ស្រវឹង​មក​ពី​ណា​ទេ​​​ ពេល​មក​ដល់​​ផ្ទះ​បាន​ឈ្លោះ​ប្រកែក​ជាមួយ​ប្រពន្ធ​ ​តែ​ត្រូវ​ប្រពន្ធ​នាំ​កូន​​ទៅ​ផ្ទះ​​​ឪពុក​ ម្តាយ​បង្កើត​ដែល​​មាន​របង​ជាប់​គ្នា​ ​ខណៈ​នោះ​ជន​សង្ស័យ​​​ក៏​ប្រមូល​ខោ​អាវ​ដុត​នៅ​ក្នុង​​ផ្ទះ​របស់​ខ្លួន​។ ​ឃើញ​ដូច​នេះ​​ឪពុក​ក្មេក​បាន​ដង​ទឹក​ទៅ​ពន្លត់​ភ្លើង​​​ ភ្លាម​នោះ​ត្រូវ​ជន​ដៃ​​ដល់ទាញ​កាំ​បិត​កាប់​​មក​លើ​ឪពុក​ក្មេក​ចំ​ក្បាល​ ​ផ្នែក​ខាង​ឆ្វេង​បណ្តាល​​ឱ្យ​របួស​ធ្ងន់​ដួល​​សន្លប់​នៅ​នឹង​កន្លែង​​ បន្ទាប់​មក​ជន​ដៃ​ដល់​បាន​បន្ត​​ទៅ​ផ្ទះ​ឪពុក​ក្មេក​​ ហើយ​កាប់​ប្រពន្ធ​ និង​កូន​ប្រុស ស្រី​២នាក់​​ទៀត​បណ្តាល​​ឱ្យ​ស្លាប់​ក្នុង​ថ្លុក​ឈាម​តែ​ម្តង​។

ក្រោយ​ធ្វើ​សកម្ម​ភាព​រួច​ ​ជន​សង្ស័យ​បាន​យក​​​​កាំ​បិត​រត់​គេច​ខ្លួន​បាត់​​ ​ចំណែក​ជន​រង​​គ្រោះ​ជា​​ឪពុក​ក្មេក​ត្រូវ​បាន​​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​​ ​ បង្អែក​ស្រុក​ចំការ​លើ​​ និង​បញ្ជូន​បន្ត​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​​ខេត្ត​កំពង់​ចាម​ ។

ជន​រង​គ្រោះ​​ដែល​ស្លាប់​​ ​​គឺ ​១-ឈ្មោះ ម៉ៅ ​យាង​ អាយុ​៦៤​ឆ្នាំ​ ជា​ម្តាយ​ក្មេក ២​-​​ឈ្មោះ ចាន់​ធី ​សុភា​នី ​អាយុ​៤៥​ឆ្នាំ ​ជា​ប្រពន្ធ ៣​-​កូនស្រី​ឈ្មោះ​​ ធី ស៊ា​ង​ហ៊ី អាយុ​៦​ឆ្នាំ ​និង៤-​​កូនប្រុសឈ្មោះ​​ ធី សីហា ​​អាយុ​៤​ឆ្នាំ ​​ចំណែក​ឪពុកក្មេក ​ឈ្មោះ​ ស្វាយ ​​សា​ខន អាយុ​៦៩ឆ្នាំ រង​របួសធ្ងន់​ ។

សេចក្តីរាយការណ៍ពី​លំនៅ​ដ្ឋានសពដែល​កំពុងតែធ្វើបុណ្យនោះវិញ​ ​មកដល់ម៉ោង៩ព្រឹក​ថ្ងៃអង្គារនេះ ​អ្នកភូមិនិង​អាជ្ញាធរមូលដ្ឋាន​​ជាច្រើននាក់​បាន​មកចូលរួមបុណ្យនិង​សម្តែងនូវការ​ ​តក់ស្លត់​សោក​សង្រេងយ៉ាងពន់ពេក ៕