ខេត្តបាត់ដំបង ៖ បុរសម្នាក់បានរងរបួសដាច់ម្រាមដៃស្តាំ២ និងនៅលើផ្ទៃមុខ បន្ទាប់ពីជួបហេតុការណ៍ផ្ទុះមីនតោនមួយ ខណៈកំពុងបើកត្រាក់ទ័រភ្ជួរដីស្រែមួយកន្លែង បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៦ វិច្ឆិកា ២០១៥ ស្ថិតនៅចំណុចភូមិអូរចំណិត ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ប្រភពបានឱ្យ ដឹងថា ជនរងគ្រោះឈ្មោះឆេង ចេក អាយុ៣២ឆ្នាំ រស់នៅភូមិភ្នំខាងជើង ឃុំតាស្តា ស្រុកសំពៅលូន ។ បច្ចុប្បន្ន ជនរងគ្រោះកំពុងត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ ចំណែកត្រាក់ទ័របានរងការខូចខាតអស់៥០% ។



ចែករំលែកព័តមាននេះ