ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

PM​ខណ្ឌ​ដូន​ពេញ​ឃាត់​ខ្លួន​​បុរស​ជន​ជាតិ​បារាំង​ម្នាក់​​សង្ស័យ​ពាក់​ព័ន្ធ​គ្រឿង​ញៀន​

8 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ ​សមត្ថកិច្ច​កង​រាជ​​អាវុធ​ហត្ថ​​ខណ្ឌ​​ដូនពេញ បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​បារាំង​​ម្នាក់​ ពាក់​ព័ន្ធ​ការ​​​ប្រើ​​ប្រាស់​គ្រឿងញៀ.ន កាល​ពី​វេលា​ម៉ោង​​៣និង​១៥​នាទីថ្ងៃ​ទី​២២ វិច្ឆិកា ២០១៥

​រាជ​ធានី​ភ្នំពេញ ៖ ​សមត្ថកិច្ច​កង​រាជ​​អាវុធ​ហត្ថ​​ខណ្ឌ​​ដូនពេញ បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​បារាំង​​ម្នាក់​ ពាក់​ព័ន្ធ​ការ​​​ប្រើ​​ប្រាស់​គ្រឿងញៀន កាល​ពី​វេលា​ម៉ោង​​៣និង​១៥​នាទីថ្ងៃ​ទី​២២ វិច្ឆិកា ២០១៥ ​នៅ​ចំណុច​​ចំណត​​រថយន្ត​ក្នុង​ផ្សារ​សុរិយា​ម៉​ល ​​ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ​ខណ្ឌ​ដូនពេញ ។​

​ជន​សង្ស័យ​ជា​ជន​ជាតិ​បារាំង​ដែល​​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ឃាត់​ខ្លួន​ខាង​លើ​​រូប​នេះ​​ឈ្មោះ BOUDRIES ANTHONY ​អាយុ​២៧​ឆ្នាំ ​រួមនឹង​វត្ថុតាង​ មាន​ ម្សៅ​ក្រាម​ព​ណ៌​ស​ថ្លាចំនួន​​៣​កញ្ចប់​តូច ​​ដែកកេះ​ចំនួន​​១ ​សម្ភារ​សម្រាប់​​សេព​គ្រឿងញៀន ​លិខិតឆ្លងដែន​ចំនួន​១ និង​​សម្ភារ​​ប្រើប្រាស់​ផ្ទាល់ខ្លួន​មួយ​ចំនួន​‬​ទៀត ៕