ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវកូនប្រុសបង្កើតដែលគេដឹងថា មានសតិមិនគ្រប់យកកាំបិតចុងស្រូចចាក់ធ្លាយពោះវៀនដោយសារខឹងឪពុកស្តីបន្ទោសរឿងរូបគេចេះតែរករឿងម្តាយ ។ ក្រោយចាក់ឪពុករួចហើយ ជនសង្ស័យត្រូវនគរបាលចាប់វាយខ្នោះបញ្ជូនទៅចាត់ការតាមច្បាប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង១០នាទីរសៀល ថ្ងៃទី១៧ វិច្ឆិកា នៅចំណុចផ្ទះជនរងគ្រោះភូមិព្រែកចារ ឃុំសំបួរ ស្រុកល្វាឯម ។
នគរបាលស្រុកល្វាឯមបានឱ្យដឹងថា ជនរងគ្រោះឈ្មោះនៅ ថ្លាង ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរកសិករ ទីលំនៅនៅភូមិព្រកចារ ឃុំសំបួរ ស្រុកល្វាឯម ។ ចំណែកជនសង្ស័យជាកូនបង្កើតជនរងគ្រោះឈ្មោះថ្លាង គីមឡាយ ភេទប្រុស អាយុ29ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងបន្ទុក (ជនសង្ស័យជាមនុស្សមានសតិមិនគ្រប់) រយៈពេលពី១ខែទៅ២ខែម្ដង តែងតែដើររករឿងដេញវាយដេញកាប់អ្នកស្រុករយៈពេល៣ទៅ៤ថ្ងៃទើបស្វាងសតិ។ ចំណែកក្រុមគ្រួសារដើរតាមការពាររហូត។



ចែករំលែកព័តមាននេះ