ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ថ្នាក់​ពេល​ប្រណាំង​រថយន្ត​នៅ​កាលី​ហ្វ័រ​នីញ៉ា​ស្លាប់​8នាក់

15 ឆ្នាំ មុន

អាជ្ញាធរ​មូលដ្ឋាន​រាយ​កាណ៍​ថា មនុស្ស​៨​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​១២​នាក់ទៀត​ត្រូវ​របួសដោយ​សារ​រថយន្ត​ប្រណាំង​មួយ​គ្រឿង​បាន​បុក​លើ​ហ្វូង​ទស្សនិកជន​ក្នុង​ឱកាស​នៃ​ការ​ប្រណាំង​រថយន្ត​គ្រប់​ទីលាន​ក្នុង​តំបន់​វាល​ខ្សាច់ MOJAVES នៅកាលីហ្វ័រ​នី​ញ៉ា​ខាង​ត្បូង ។ អ្នកនាំ​ពាក្យ​ម្នាក់​របស់​ប៉ូលិស​ក្រុង​សាន់​ប័រ​ណាឌី​ណូ លោក​ស្រី CINDY BACHMAN និយាយថា គ្រោះ​ថ្នាក់​នេះ​កើត​មាន​ក្រោយ​ម៉ោង​​២០​បន្តិច​ម៉ោង​ក្នុង​ស្រុក​ក្នុង​ឱកាស​ប្រណាំង​​រថយន្ត​ CALIFORNIA 200 ។ លោកស្រី​បញ្ជាក់​ថា ក្រៅ​ពី​អ្នក​ស្លាប់​ មនុស្ស​១២​នាក់​ទៀត​ត្រូវ​របួស​ ក្នុង​នោះ​ច្រើន​នាក់​របួស​ធ្ងន់ ។ ការប្រណាំង​រថ​យន្ត​នេះ​ធ្វើ​ឡើង​ក្នុង​បឹង​មានទឹក​​រីង​នៅ​ជិត​ LUCERNE VALLEY នាតំបន់​វាល​ខ្សាច់ MOJAVES ចំងាយ១៦០​គីឡូម៉ែត្រ​ភាគ|សានក្រុង​ឡូស​អេន​ចឺ​ឡេស៕