រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ជំនះ ខណ្ឌដូនពេញ បានឃាត់ខ្លួនបុរសជនជាតិហុងកុងម្នាក់ ក្រោយបង្ហោះយន្តហោះ Drone បំពាក់កាមេរ៉ាថតទិដ្ឋភាព ព្រះបរមរាជវាំង នៅថ្ងៃទី០៧ វិច្ឆិកា ២០១៥។
មន្រ្តីនគរបាលខណ្ឌដូនពេញបានឲ្យដឹងថា ជនជាតិចិនហុងកុងរូបនេះមានឈ្មោះ Wong Figa China អាយុ៤០ឆ្នាំ ជាភ្ញៀវទេសចរ កាន់លិខិតឆ្លងដែនលេខ 02293140 ស្នាក់នៅសណ្ឋាគារ ហ្វេននី ហ្វានី ស្ថិតនៅភូមិ២ សង្កាត់ជ័យជំនះ ។
ក្រោយការចាប់ខ្លួនកម្លាំងនគរបាល បានដកហូតយន្តហោះ Drone មួយគ្រឿង និងត្រូវបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីបន្តការសួរនាំ និងចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ