ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចត​រថយន្ត​នៅ​មុខ 7Mart ត្រូវ​ម៉ូតូ​កង់​៣​កៀរ​ឆ្កូត​ថ្នាំ និង​របើក​កាង​មុខ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​កាម​រី​ស៊េរី​ឆ្នាំ​២០០៧​មួយ​គ្រឿង​ត្រូវ​ម៉ូតូ​កង់​ជិះ​មក​កៀរ​ឆ្កូត​ថ្នាំ​ពីមុខ​ដល់​ក្រោយ ព្រមទាំង​របើក​កាង​ខាង​មុខ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៣ វិច្ឆិកា ២០១៥ នៅ​ចំណុច​មុខ ​7Mart

រាជធានី​ភ្នំពេញ ៖ រថយន្ត​កាម​រី​ស៊េរី​ឆ្នាំ​២០០៧​មួយ​គ្រឿង​ត្រូវ​ម៉ូតូ​កង់​ជិះ​មក​កៀរ​ឆ្កូត​ថ្នាំ​ពីមុខ​ដល់​ក្រោយ ព្រមទាំង​របើក​កាង​ខាង​មុខ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៣ វិច្ឆិកា ២០១៥ នៅ​ចំណុច​មុខ ​7Mart តាម​បណ្ដោយ​ផ្លូវ​លេខ​១៦៣ ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​ម៉ាក​កាម​រី ស៊េរី​ឆ្នាំ​២០០៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2K-0444 ​ចត​នៅ​ចិញ្ចើមថ្នល់​មុខ 7Mart ហើយ​មាន​ម៉ូតូ​កង់​៣​មួយ​គ្រឿង​បើក​មក​មិន​ប្រយ័ត្ន​​កៀរ​រថយន្ត​នោះ​បណ្តាល​ឲ្យ​ឆ្កូត​ថ្នាំ​តាំង​ក្រោយ​ដល់​មុខ ហើយ​ថែម​ទាំង​របើក​កាង​ខាង​មុខ​ទៀត​ផង ។ ភ្លាម​ៗ​នោះ​ម្ចាស់​រថយន្ត​ក៏​ចេញ​មក ព្រមទាំង​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី​ជាមួយ​ម្ចាស់​ម៉ូតូ​កង់​៣ បន្ទាប់​មក​ក៏​អនុញ្ញាត​ឲ្យ​ម៉ូតូ​កង់​៣​ទៅ​បាត់​ភ្លាម​ៗ​ដែរ ។

នេះ​​គឺជា​សន្តាន​ចិត្ត​ដ៏​ល្អ និង​គួរ​ឲ្យ​កោតសរសើរ ដែល​ម្ចាស់​រថយន្ត​មិន​បាន​យកទោស​អូស​ដំណើរ​​អ្វី​ដល់​អ្នក​រត់​ម៉ូតូ​កង់​៣ ព្រមទាំង​ដោះស្រាយ​គ្នា​តាម​សន្តិវិធី​នៅ​កន្លែង​កើតហេតុ ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​ណា​ម្នាក់​ឡើយ ៕