ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជនជាតិឡាវម្នាក់ត្រូវសមត្ថកិច្ចក្រុងបានលុង និងសមត្ថកិច្ចខេត្តរតនគិរីសហការគ្នាចាប់ឃាត់ខ្លួន ដកហូតម៉ាទឹកកកចំនួន១គីឡូក្រាម កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២ វិច្ឆិកា នៅចំណុចស្រុកវ៉ឺនសៃ។
ជនសង្ស័យឈ្មោះស៊ីត វី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិបាគាប ឃុំឃីណាក់ ស្រុកម៉ឺនខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចឃុំខ្លួននៅស្នងការខេត្តរតនគិរី ៕






ចែករំលែកព័តមាននេះ