ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលា​ការ​​ប្រជា​ជន​​កាត់​ទោស​ចោរ​កាច់​សោ.កម៉ូតូ​​ម្នាក់​ស្លា.ប់​នៅ​នឹង​កន្លែង​

8 ឆ្នាំ មុន

​​​រាជ​ធានី​ភ្នំពេញ ៖ តាម​សេចក្តី​រាយការណ៍​​ពី​អ្នក​ឆ្លើយ​ឆ្លង​ពី​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ​​​​ជនសង្ស័យ​​ម្នាក់​ ​ក្នុង​ចំណោម​បក្ខ​ពួក​២នាក់​​ ​​​ត្រូវ​​បាន​​ប្រជា​ពល​រដ្ឋ​ព្រួត​គ្នា​វាយ​រហូត​ដល់​ស្លា.ប់ ខណៈ​លួច​កាច់សោ.ក​ម៉ូតូ

​​​រាជ​ធានី​ភ្នំពេញ ៖ តាម​សេចក្តី​រាយការណ៍​​ពី​អ្នក​ឆ្លើយ​ឆ្លង​​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ​​​​ជនសង្ស័យ​​ម្នាក់​ ​ក្នុង​ចំណោម​បក្ខ​ពួក​២នាក់​​ ​​​ត្រូវ​​បាន​​ប្រជា​ពល​រដ្ឋ​ព្រួត​គ្នា​វាយ​រហូត​ដល់​ស្លាប់ ខណៈ​លួច​កាច់សោ.ក​ម៉ូតូ កាល​ពី​វេលា​ម៉ោង​​ជិត​​១២​​ថ្ងៃត្រង់​ថ្ងៃទី​១ វិច្ឆិកា ​​ស្ថិត​នៅ​ភូមិ​ស្ងួនពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​​ជ័យ ។

​​ប្រភព​បន្ត​ថា ជន​សង្ស័យ​​ដែល​​ស្លាប់​ខាង​លើ​​​ អាយុ​ប្រហែល​​២០​ឆ្នាំ ភេទ​ប្រុស​ មិន​ស្គាល់​អត្តសញ្ញាណ ​។ ចំណែក​​​ម៉ូតូ​​ដែល​ជន​សង្ស័យ​លួច​កាច់​សោ.ក​ម៉ាក​ហុង​ដាឌ្រីម ​ស៊េរី​២០០៨ ​បិទតែម​២០១០ ​ពាក់​ស្លាក​​លេខ​1A-0559 មួយ​គ្រឿង ​ដែល​មាន​ម្ចាស់​ឈ្មោះ ប៊ុន ធួន ភេទ​ប្រុស ​​អាយុ​៣៧​ឆ្នាំ ​មាន​ស្រុក​កំណើត​នៅភូមិ​៤ សង្កាត់​ដង​ទង់ ក្រុង​ខេមរភូមិ​ន្ទ​ ខេត្ត​កោះកុង ​​​ស្នាក់​នៅ​ភូមិ​ព្រៃ​ខ្លា ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គ​ស្នួល ​​ខេត្ត​កណ្តាល ។​

​ប្រភព​​ព័ត៌មាន​បាន​បន្ត​​ទៀត​ថា មុន​ពេល​កើតហេតុ​ ស្ត្រី​ជា​ប្រពន្ធ​ជិះ​ម៉ូតូ​​​ទៅ​​ដឹក​​ខ្មៅ​គោ​ដែល​ប្តី​ច្រូត​​​​ ហើយ​ក៏​ទុក​ម៉ូតូ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ ​​ស្រាប់​តែ​មាន​​ជន​២នាក់​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​មួយ​គ្រឿង​​​មក​ធ្វើ​សកម្មភាព​លួច​កាច់​សោ.ក​ម៉ូតូ​របស់​គាត់​​​ជិះ​ចេញ​ ពេល​​នោះ​គាត់​​​​ក្រឡេក​​ឃើញ​​​​​ក៏​រត់​ដេញ​តាម​និង​​​​ស្រែក​ថា «ចោរៗ» ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​​ជិត​ខាង​ជួយ​ដេញ​តាម​​​ជន​សង្ស័យ​ ហើយ​ចាប់​​បាន​​ម្នាក់​​​​ទប់​កំហឹង​មិន​​បាន​​​នាំគ្នា​ព្រួត​វាយ​រហូត​ដល់ស្លាប់ ​។ ចំណែក​ជន​សង្ស័យ​​ម្នាក់​​ទៀត​បាន​​ជិះ​ម៉ូតូ​​រត់​គេច​ខ្លួន​បាត់​ស្រមោល ៕

ព័ត៌មានលម្អិត​មានផ្សាយ​ជូន​នៅលើទំព័រ​កាសែត​កោះ​សន្តិភាព​