ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​២​នាក់​វ៉ៃ​ប្លន់​យក​ម៉ូតូ​ពី​ក្មេង​ប្រុស​ម្នាក់​ទាំង​កណ្ដាល​ថ្ងៃ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ម៉ាក​សេ​១២៥​មួយ​គ្រឿង​ត្រូវ​ជនសង្ស័យ​២​នាក់​វ៉ៃ​​ប្លន់​យក​ទៅ​បាត់​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៦ តុលា ២០១៥ ខណៈ​ក្មេង​ប្រុស​អាយុ​១៣​ឆ្នាំ​​ម្នាក់​កំពុង​ជិះ​តាម​ផ្លូវលំ​ក្នុងភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ម៉ាក​សេ​១២៥​មួយ​គ្រឿង​ត្រូវ​ជនសង្ស័យ​២​នាក់​វ៉ៃ​​ប្លន់​យក​ទៅ​បាត់​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៦ តុលា ២០១៥ ខណៈ​ក្មេង​ប្រុស​អាយុ​១៣​ឆ្នាំ​​ម្នាក់​កំពុង​ជិះ​តាម​ផ្លូវលំ​ក្នុងភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ ហៃ ចាន់​រស្មី អាយុ​១៣​ឆ្នាំ ជា​សិស្សសាលា រស់នៅ​ក្បែរ​កន្លែង​កើតហេតុ ។ ចំណែក​ម៉ូតូ​ដែល​ជនសង្ស័យ​វ៉ៃ​ប្លន់​យក​ទៅ​បាត់​នោះ​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CP-2686 ។ រីឯ​ជនសង្ស័យ​មាន​គ្នា​២​នាក់​មិន​ស្គាល់​អត្តសញ្ញាណ ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក PCX ពណ៌​ស មិន​ចាំ​ស្លាក​លេខ ប្រដាប់​ដោយ​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​១​ដើម ។

ក្មេង​ប្រុស​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូបគេ​ត្រូវ​បាន​ឪពុក​ប្រើ​ឱ្យ​ជិះ​ម៉ូតូ​ទៅ​យក​អា​គុយ​រថយន្ត​ដែល​បញ្ចូល​ភ្លើង​ក្បែរ​នោះ ដើម្បី​ចាប់​ចូល​រថយន្ត​វិញ និង​រួម​ដំណើរ​ជាមួយ​ប្អូនប្រុស​តូច​ម្នាក់ ។ ទើប​ជិះ​ចេញពីផ្ទះ​បាន​បន្តិច​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ស្រាប់តែ​ជនសង្ស័យ​មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​តាម​មក​ពីក្រោយ កៀរ​ឱ្យ​ឈប់ រួច​វ៉ៃ​​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​តែ​ម្តង ។ ស្រប​ពេល​នោះ ពលរដ្ឋ​ក្បែរ​ខាង​ឃើញ​ក៏​រ​ត់ចេញ​មក​បម្រុង​ជួយ តែ​​ដោយ​ឃើញ​នៅ​ដៃ​ចោរ​ម្នាក់​មាន​កាន់​កាំភ្លើងខ្លី​១​ដើម ធ្វើ​ឱ្យ​អ្នក​ឃើញ​ហេតុការណ៍​មានការ​ភ័យ​ខ្លាច​មិន​ហ៊ាន​ស្រែក រហូត​ដល់​ជនសង្ស័យ​ជិះ​ចាកចេញ​ទៅ​បាត់​ដោយ​សុវត្ថិភាព ។

ក្រោយ​ពេល​កើតហេតុ ក្មេង​ប្រុស​រង​គ្រោះ​ត្រូវ​បាន​ឪពុក​នាំ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ប៉ុន្តែ​មិនដឹង​ថា ចាប់​បាន​ឬ​អត់​នោះ​ឡើយ​ ៕