ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​បរទេស​ស្រវឹង​​ជិះ​ម៉ូតូ​លឿន​ពេក​ចាប់​​​្រហ្វាំងដួល​​បោកក្បាល​សន្លប់

8 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ បុរស​ជា​ជន​បរទេស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​លឿន​ពេក​គេច​​​រថយន្ត​មួយ​គ្រឿង​នៅចំណុច​កែង​បណ្តាល​ឲ្យ​ដួល​សន្លប់​មួយសន្ទុះកាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៥

​រាជ​ធានី​ភ្នំពេញ ៖ បុរស​ជា​ជន​បរទេស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​លឿន​ពេក​គេច​​​រថយន្ត​មួយ​គ្រឿង​នៅចំណុច​កែង​បណ្តាល​ឲ្យ​ដួល​សន្លប់​មួយសន្ទុះកាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៥ ​តុលា តាម​បណ្តោយ​​មហាវិថី​​ព្រះ​នរោត្តម​កែង​ផ្លូវ​​លេខ​១៧៨ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ​។

សាក្សី​ឃើញ​ហេតុការណ៍​ បាន​​និយាយ​​ថា មុន​ពេល​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​​ជា​ជន​​បរទេស​ម្នាក់​ស្រវឹងស្រា​ជោក​ជាំ​ បើក​ម៉ូតូ​ម៉ាក​ត្រៃ ពណ៌​ខៀវ​លា​យស ពាក់​ស្លាក​លេខយ​៦៥៨១​ភព​១ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ​តាម​ផ្លូវលេខ​១៧៨ លុះ​មក​ដល់​ចំណុច​ផ្លូវកែង​មាន​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​បើក​តាម​មហាវិថី​​ព្រះន​រោ​ត្ត​តម​ពី​ជើង​ត្បូង ធ្វើ​ឲ្យ​ម៉ូតូ​អក​ហ្សឺជិះ​លឿន​ពេក​ចាប់​ហ្វ្រាំង​ដួល​បោក​ក្បាល​សន្លប់​​នៅ​ក្បែរ​គម្រក​​លូ​សន្លប់​មួយសន្ទុះ​ដឹងខ្លួន​វិញ ។

ក្រោយ​ពេល​កើតហេតុ​ រថយន្ត​សង្គ្រោះ​បាន​​​ដឹក​យក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​​ម៉ែ​ត រីឯ​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ដូនពេញ​ ៕