ខេត្តបាត់ដំបង ៖ យុវជនម្នាក់ដែលជាកម្មករធ្វើការនៅប្រទេសថៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២៤ តុលា ២០១៥ នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល បន្ទាប់ពីអាជ្ញាធរថៃចេញដីកាស្នើសុំកិច្ចសហការពីអាជ្ញាធរខ្មែរឲ្យជួយតាមចាប់ខ្លួនពាក់ព័ន្ធករណីរំលោភសម្លាប់ស្ត្រីជនជាតិថៃម្នាក់ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីសប្ដាហ៍មុន រួចរត់គេចខ្លួនមកស្រុកកំណើតនៅប្រទេសខ្មែរវិញ ។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្ត បានមានឲ្យដឹងថា លោកស្នងការនគរបាលខេត្ត និងលោកព្រះរាជអាជ្ញា បានបញ្ជាឲ្យសមត្ថកិច្ចឃាត់ខ្លួនកម្មករខ្មែរម្នាក់នេះបន្ទាប់ពីមានដីកាស្នើសុំសហការពីភាគីប្រទេសថៃថា ជនសង្ស័យរូបនេះពាក់ព័ន្ធនឹងករណីរំលោភសម្លាប់ស្ត្រីម្នាក់នៅប្រទេសថៃ ។
លោកស្នងការរងបានឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះ រិត សារ័ត្ន អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវសមត្ថកិច្ចថៃចោទប្រកាន់ថា បានចាប់ស្ត្រីជនជាតិថៃម្នាក់ឈ្មោះ រុក គុណអៃរ៉ាដា អាយុ២៥ឆ្នាំ រំលោភសេពសន្ថវៈ រួចសម្លាប់កាលពីរសៀលថ្ងៃទី២១ តុលា ២០១៥ នៅក្រុងបាងកក ប្រទេសថៃ ហើយបានរត់មកស្រុកខ្មែរវិញក្រោយកើតហេតុ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ