ខេត្តព្រះសីហនុ ៖ កាលវេលាម៉ោង០៩យប់ថ្ងៃទី២៣ តុលា ២០១៥ ស្ថិតនៅចំណុចផ្លូវជាតិលេខ០៤ ត្រង់ចំណុចមុខផ្លូវចូលចាក់សំរាមក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តដឹកសំរាមស៊ិនទ្រី បើកបត់ឆ្វេងមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តតាក់ស៊ីម៉ាកកាមរីមួយគ្រឿង បណ្តាលឱ្យស្លាប់បុរសជនជាតិចិនម្នាក់ និងរបួសបាក់ជើងអ្នកបើកបរម្នាក់ ។
ប្រភពបានឱ្យដឹងថា រថយន្តដឹកសំរាមស៊ិនទ្រី ម៉ាកDAEWOO ពណ៌ស-ខៀវ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះស៊ុន ចាន់ឌី អាយុ២៣ឆ្នាំ មានទីលំនៅក្នុងខេត្តព្រះសីហនុ បានរត់គេចខ្លួនបាត់ ។ ចំណែករថយន្តតាក់ស៊ីម៉ាកកាមរី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2N-6927 បើកបរដោយឈ្មោះតូច ផល្លា អាយុ៣៦ឆ្នាំ ជាអ្នករត់តាក់ស៊ី (រងរបួសបាក់ជើង) មានទីលំនៅក្នុងរាជធានីភ្នំពេញ និងអ្នករួមដំណើរដែលស្លាប់ឈ្មោះ WANG JIANHUI អាយុ២៦ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E44944143។
បច្ចុប្បន្ន រថយន្តទាំង២គ្រឿងបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ។
ចែករំលែកព័តមាននេះ