ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​អេ​ស្ប៉ា​ញ​ប្រុស​ស្រី​២​នាក់​ត្រូវ​ចោរឆក់​កាបូបដៃ​នៅ​មុខ​វត្ត​ប្រយូ​​រវង្ស

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនជាតិ​អេ​ស្ប៉ា​ញ​២​នាក់​ត្រូវ​ជនសង្ស័យ​៣​នាក់​ដើរមក​ឆក់​កាបូបដៃ​រួច​រត់គេច​ខ្លួន​ចូល​វត្ត​ប្រយូ​វង្ស​បាត់ ខណៈ​ជន​រង​គ្រោះ​កំពុង​ដើរ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន

រាជធានី​ភ្នំពេញ ៖ ជនជាតិ​អេ​ស្ប៉ា​ញ​២​នាក់​ត្រូវ​ជនសង្ស័យ​៣​នាក់​ដើរមក​ឆក់​កាបូបដៃ​រួច​រត់គេច​ខ្លួន​ចូល​វត្ត​ប្រយូ​រ​វង្ស​បាត់ ខណៈ​ជន​រង​គ្រោះ​កំពុង​ដើរ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​ប្រមាណ​១១ និង​១១​នាទី យប់​ថ្ងៃ​ទី​២១ តុលា ២០១៥ ។

ប្រភព​ពី​អ្នក​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជនជាតិ​អេ​ស្ប៉ា​ញ​ប្រុស​-​ស្រី​២​នាក់​ដើរ​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម ខណៈ​ដល់​ចំណុច​មុខ​វត្ត​ប្រយូ​រ​វង្ស ស្រាប់តែ​មាន​ជនសង្ស័យ​៣​នាក់​ដើរ​បញ្ច្រាសទិស​គ្នា​ហួស​បន្តិច​ក៏​បក​ក្រោយ​ឆក់​យក​កាបូប​ដៃ​ស្ត្រី​ជនជាតិ​អេ​ស្ប៉ា​ញ​រួច​រត់គេច​ខ្លួន​ចូល​ក្នុង​វត្ដ​ប្រយូ​រ​វង្ស​បាត់​ស្រមោល​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ក៏​បាន​ទៅ​ដល់​ហើយ​តាម​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ផង​ដែរ តែ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ទៅ​ហើយ ។

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ក៏​មិន​បាន​ដាក់​ពាក្យបណ្ដឹង​ទេ ហើយ​ក៏​មិន​បានដឹង​ថា​នៅ​ក្នុង​កាបូបដៃ​នោះ​មាន​អ្វីខ្លះ​ដែរ ព្រោះតែជនជាតិ​អេ​ស្ប៉ា​ញ​ទាំង​២​នាក់​ឆេះ​និយាយ​តែ​ភាសា​អេ​ស្ប៉ា​ញ មិន​ចេះ​និយាយ​ភាសា​ខ្មែរ ឬ​អង់គ្លេស ធ្វើ​ពិបាក​ក្នុង​ការ​ទំនាក់ទំនង​គ្នា ជន​រង​គ្រោះ​គ្រាន់​តែ​និយាយ​ភាសាអង់ថា No problem no problem «អត់បញ្ហាៗ» ហើយ​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​បាត់​ទៅ ៕