ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍ពីព្រំដែនបានឱ្យដឹងថា ជារៀងរាល់ថ្ងៃនេះ មានពលរដ្ឋខ្មែរចំណាកស្រុករាប់សិបនាក់ កំពុងតែនាំគ្នាឆ្លងដែនដោយខុសច្បាប់ទៅធ្វើកម្មករនៅប្រទេសថៃ តាមច្រករបៀងគីឡូ១២ និង១៣ ស្ថិតក្នុងឃុំសន្ដិភាព ស្រុកសំពៅលូន ។
ប្រភពឱ្យដឹងទៀតថា ករណីនេះ ត្រូវក្រុមទាហាន និងនគរបាលការពារព្រំដែនប្រចាំច្រករបៀង បានយកលុយពីប្រជាពលរដ្ឋក្នុងម្នាក់ចាប់ពី២៥០បាត ទៅ៣០០បាត ដែលជាថ្នូរនឹងការបើកផ្លូវឱ្យពលរដ្ឋឆ្លងដែនដោយខុសច្បាប់ដោយ ប្រឈមនឹងគ្រោះថ្នាក់បំផុត។




ចែករំលែកព័តមាននេះ