ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ត្រី​ម្នាក់​សង្ស័យ​មាន​ជំងឺសរសៃប្រសាទ ដើរ​គប់​គេ​ហើយ​ដោះ​ខោអាវ​ខ្លួនឯង​ចោល​ទាំង​យប់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​សង្ស័យ​មាន​ជំងឺសរសៃប្រសាទ ដើរ​តាម​ផ្លូវ​បណ្ដើរ​រើស​ដុំ​ថ្ម​គប់​គេ​បណ្តើរ ព្រមទាំង​ស្រាត​ខោអាវ​ខ្លួនឯង​បោះចោល​ទៀត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២០ តុលា ២០១៥ នៅ​ចំណុច​មុខ​សណ្ឋាគារ​បាលី

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​សង្ស័យ​មាន​ជំងឺសរសៃប្រសាទ ដើរ​តាម​ផ្លូវ​បណ្ដើរ​រើស​ដុំ​ថ្ម​គប់​គេ​បណ្តើរ ព្រមទាំង​ស្រាត​ខោអាវ​ខ្លួនឯង​បោះចោល​ទៀត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២០ តុលា ២០១៥ នៅ​ចំណុច​មុខ​សណ្ឋាគារ​បាលី តាម​បណ្តោយ​ផ្លូវ​ចូល​វត្ត​អង្គ​តា​មិ​ញ ស្ថិត​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​មិនដឹង​ថា​ដើរ​មកពីណា​នោះ​ទេ ដើរ​បណ្តើរ​ឡូឡា​បណ្តើរ ហើយ​រើស​ដុំ​ថ្ម​គប់​គេ​ទៀត​ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នេះ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង តែ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ស្ត្រី​ម្នាក់​នោះ​ដោះ​ខោអាវ​ខ្លួនឯង​បោះចោល​ទៅ​វិញ ធ្វើ​ឱ្យ​អ្នក​ខឹងសម្បារ​ទាំងនោះ​បែរជា​ស្រឡាំងកាំង​ហើយ​ប្រែ​ទៅ​ជា​អាណិត​នាង​ទៅ​វិញ ។

ប្រភព​បន្ត​ទៀត​ថា ដោយ​ឃើញ​នាង​ស្រាត​ខោអាវ​បោះចោល​បែប​នេះ អ្នកខ្លះ​មានការ​អាណិត​ក៏​យក​កន្សែង​ជួយ​រុំ​ឱ្យ​ដើម្បី​កុំឱ្យ​គេ​ឃើញ​កេរ្តិ៍ខ្មាស់ បន្ទាប់​មក​ក៏​ឃើញ​មាន​សមត្ថកិច្ច​មក​ដល់ ក៏​ព្យាយាម​លួងលោម​ស្ត្រី​រូប​នោះ​ដើម្បី​នាំ​ទៅ​សាកសួរ តែ​ស្ត្រី​រូប​នោះ​ព្យាយាម​រត់គេច​ពី​សមត្ថកិច្ច ហើយ​លើកដៃ​សំពះ​អង្វរ​កុំឱ្យ​ចាប់​នាង​ព្រោះ​នាង​អត់​បាន​ធ្វើ​អី​អ្នក​ណា​ទេ ។ ដោយ​ឃើញ​បែប​នេះ​សមត្ថកិច្ច​ក៏​ទាក់ទង​ទៅ​ខាង​សង្គមកិច្ច​ដើម្បី​មក​ជួយ​នាំ​ស្ត្រី​ដែល​សង្ស័យ​មាន​ជំងឺសរសៃប្រសាទ​រូប​នេះ​ទៅ​ធ្វើការ​សួរនាំ និង​ស្វែងរក​សាច់ញាតិ​ដើម្បី​មក​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕