ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​អាចារ្យវត្ត​អាយុ​៧៧​ឆ្នាំ​រំលោ.ភ​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ ចង​.​ក​សម្លា.ប់​ខ្លួន​នៅ​បន្ទប់​ឃុំឃាំង

8 ឆ្នាំ មុន

ខេត្តកំពត ៖ តា​អាចារ្យវត្ត​ម្នាក់ ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ចាប់​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​រំលោ.ភ​សេពសន្ថវៈ​នៅ​បន្ទប់ទឹក​ក្នុង​វត្ត ។ ដោយសារ​តែ​ក្តី​អាម៉ាស់ តា​អាចារ្យ​រូប​នោះ​បាន​ចង​.​ក​ធ្វើ​អត្តឃា.ត​ក្នុង​បន្ទប់​ឃុំខ្លួន​មុន​ពេល​នាំ​ខ្លួន​ទៅ​តុលាការ ។

ខេត្តកំពត ៖ តា​អាចារ្យវត្ត​ម្នាក់ ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ចាប់​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​រំលោភ​សេពសន្ថវៈ​នៅ​បន្ទប់ទឹក​ក្នុង​វត្ត ។ ដោយសារ​តែ​ក្តី​អាម៉ាស់ តា​អាចារ្យ​រូប​នោះ​បាន​ចង​.​ក​ធ្វើ​អត្តឃាត​ក្នុង​បន្ទប់​ឃុំខ្លួន​មុន​ពេល​នាំ​ខ្លួន​ទៅ​តុលាការ ។

ការ​ចាប់រំលោភ​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២ តុលា ២០១៥ កន្លង​មក នៅ​វត្ត​មួយ ស្ថិត​ក្នុង​ឃុំ​សំឡាញ់ ស្រុក​អង្គរ​ជ័យ ។ តា​អាចារ្យ​ជាប់ចោទ​ឈ្មោះ រ័​ត្ន ថន អាយុ​៧៧​ឆ្នាំ ។

ទោះបី​ តាថន បាន​ប្រកែក​ពី​ការ​ចាប់រំលោភ​ក្មេង​ស្រី​ក្តី តែ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​បន្ត ។ ប៉ុន្តែ​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​ចន្លោះ​ម៉ោង​៨ និង​៣០​នាទី ទៅ​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៨ តុលា ២០១៥ នៅ​ពេល​ដែល​សមត្ថកិច្ច​រៀបចំ​សំណុំឯកសារ ត្រូវ​បញ្ជូន​ទៅ​តុលាការ ក៏​ប្រគល់​ខោអាវ​ឱ្យ តា​ថន ស្លៀកពាក់​ក្នុង​បន្ទប់​ឃុំឃាំង ។ ឆ្លៀតពេល​សមត្ថកិច្ច​ចូល​ទៅ​យក​ឯកសារ​តែ​មួយ​ប៉​ព្រិច​ភ្នែក ពេល​សមត្ថកិច្ច​ចូល​មក​នាំ​ខ្លួន ស្រាប់តែ​ឃើញ តា​ថន យក​ខោ​ខ្លួនឯង​ចង​.​ក​ធ្វើ​អត្តឃាត​ស្លាប់​បាត់​ទៅ​ហើយ ៕

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព