ខេត្តបាត់ដំបង ៖ បុរសម្នាក់កំពុងដឹកសាច់សត្វព្រៃដើរលក់ ត្រូវកម្លាំងមេព្រៃ និងប៉េអឹមស្រុកសំឡូតធ្វើការឃាត់ខ្លួន កាលពីវេលាព្រឹកថ្ងៃទី០៧ តុលា ២០១៥ នេះ ស្ថិតនៅចំណុចផ្លូវបំបែកស្ពានវែង ក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ។
ប្រភពបានឱ្យដឹងថា បុរសខាងលើឈ្មោះសំណាង តែមិនទាន់ដឹងពីថា បុរសនោះមកពីទីណានោះទេ ខណៈដែលត្រូវកម្លាំងយកទៅសួរនាំហើយយ ។ ចំណែកឯសាច់សត្វព្រៃដែលរឹបអូសបាន ក្នុងនោះត្រូវកម្លាំងឃើញមានជើងសត្វខ្លាឃ្មុំ ដែលជាសត្វដ៏កម្រផងដែរ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព



ចែករំលែកព័តមាននេះ