ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មី​យ៉ា​ន់​ម៉ា​នឹង​បញ្ជូន​ជនភៀសខ្លួន​តាម​ទូក​105​នាក់​ទៅ​បង់​ក្លា​ដែ​ស​វិញ

8 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា (​ភូមា​) ប្រកាស​កាលពី​ថ្ងៃ​ទី​៦ តុលា ថា ខ្លួន​រៀបចំ​បញ្ជូន​ជនភៀសខ្លួន​តាម​ទូក​ជា​ជនជាតិ​បង់​ក្លា​ដែ​ស​១០៥​នាក់​ទៅ​កាន់​ជំរំ​ជនភៀសខ្លួន TAUNG PYO-LETWE រដ្ឋ​រ៉ា​ឃី​ន មុន​ពេល​បញ្ជូន​ពួក​គេ​បន្ត​នា​ថ្ងៃ​ទី​១២

ប្រទេស​មី​យ៉ា​ន់​ម៉ា (​ភូមា​) ប្រកាស​កាលពី​ថ្ងៃ​ទី​៦ តុលា ថា ខ្លួន​រៀបចំ​បញ្ជូន​ជនភៀសខ្លួន​តាម​ទូក​ជា​ជនជាតិ​បង់​ក្លា​ដែ​ស​១០៥​នាក់​ទៅ​កាន់​ជំរំ​ជនភៀសខ្លួន TAUNG PYO-LETWE រដ្ឋ​រ៉ា​ឃី​ន មុន​ពេល​បញ្ជូន​ពួក​គេ​បន្ត​នា​ថ្ងៃ​ទី​១២ តុលា ខាង​មុខ​នេះ​ទៅ​កាន់​ប្រទេស​បង់​ក្លា​ដែ​ស​វិញ ។

អាជ្ញាធរ​ភូមា​បាន​បញ្ជូន​ជនភៀសខ្លួន​បង់​ក្លា​ដែ​ស​សរុប​៦២៦​នាក់​ទៅ​ស្រុក​វិញ ចាប់តាំងពី​ខែមិថុនា​មក បន្ទាប់​ពី​ត្រួតពិនិត្យ​សញ្ជាតិ​ពួក​គេ​មក ។

កង​ម៉ា​រី​ន​ជាតិ​ភូមា​ធ្លាប់​ប្រកាស​កាលពី​ខែឧសភា​ថា បាន​ជួយ​សង្គ្រោះ​ជនភៀសខ្លួន​តាម​ទូក​ជាង​២០០​នាក់​នៅ MAUNGTAW រដ្ឋ​រ៉ា​ឃី​ន និង​ជនភៀសខ្លួន​តាម​ទូក​ជាង​៧០០​នាក់​ទៀត​នៅ PYAPON ភាគ​ខាងត្បូង​ប្រទេស​ក្នុង​តំបន់ AYEYAWADDY ពេល​ល្បាត​ក្នុង​ដែនទឹក​ជាតិ ។

យោង​តាម​អាជ្ញាធរ​ភូមា​ថា ជនភៀសខ្លួន​តាម​ទូក​មួយ​ចំនួន​រង​គ្រោះ​ដោយសារ​ការ​រត់ពន្ធ​មនុស្ស និង​បណ្តា​អង្គការ​ឧក្រិដ្ឋ​ដែល​បញ្ចុះបញ្ចូល​ពួក​គេ​ថា នឹង​ជួយ​រក​ការងារ​ធ្វើ​នៅ​ថៃ ឬ​នៅ​ម៉ា​ឡេ​ស៊ី ៕