ត្តបន្ទាយមានជ័យ ៖ បុរសម្នាក់មានផ្ទុកមេរោគអេដស៍បានផឹកស្រាស្រវឹងបើករថយន្តបុករះបណ្តាលឱ្យខូចខាតរថយន្ត២គ្រឿង ម៉ូតូ៣គ្រឿង និងរងរបួសធ្ងន់-ស្រាល៤នាក់ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៥ តុលា ២០១៥ នៅផ្លូវលំស្ថិតក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
បុរសអ្នកបើកបររថយន្តបង្កឈ្មោះ ហ៊ុន ហួន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។
មន្ត្រីនគរបាលចរាចរណ៍ខេត្តបានប្រាប់ថា មុនពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺឈ្មោះ ហ៊ុន ហួន បានបើករថយន្តធុនកាមរី ស៊េរីឆ្នាំ១៩៩៥ ពាក់ស្លាក់លេខ សៀមរាប 2A-2059 ក្នុងទិសដៅពីជើងទៅត្បូង ក្នុងស្ថានភាពស្រវឹង ហើយបានបុករះបណ្តាលខូចខាតរថយន្ត២គ្រឿង, ម៉ូតូ៣គ្រឿង និងរបួសធ្ងន់-ស្រាល៤នាក់ ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ចំណែកជនបង្កត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនភ្លាមៗប្រគល់ឱ្យសមត្ថកិច្ចដើម្បីនាំទៅអនុវត្តតាមច្បាប់ ។
តាមសំដីសាច់ញាតិជនបង្កគ្រោះថ្នាក់បានប្រាប់ថា ឈ្មោះ ហ៊ុន ហួន មានផ្ទុកមេរោគអេដស៍ ហើយផឹកស្រវឹងពីណាមិនដឹងបានបង្កគ្រោះថ្នាក់ ហើយជននេះតែងតែប៉ងសម្លាប់ខ្លួន ព្រោះមានផ្ទុកមេរោគព្រមទាំងអស់សង្ឈឹមក្នុងជីវិត ៕
ចែករំលែកព័តមាននេះ