ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកផ្សារដើមគ ឆ្លងកូវីដថែម ១១៥នាក់ ផ្សារនាគមាស ៨៩នាក់ និងពេទ្យ នៅមន្ទីរពេទ្យ​លោកសង្ឃ ឆ្លងថ្មី ១៦នាក់ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្នុងបញ្ជីអត្តសញ្ញាណអ្នកឆ្លងកូវីដ១៩ ដែលសាលារាជធានីភ្នំពេញ បានចេញផ្សាយនៅយប់ថ្ងៃទី១៩ ខែមេសានេះ បង្ហាញថា ក្នុងចំណោមអ្នកឆ្លងកូវីដ១៩ ចំនួន ៤៦៤នាក់ កាលពីថ្ងៃទី១៨…

ភ្នំពេញ៖ ក្នុងបញ្ជីអត្តសញ្ញាណអ្នកឆ្លងកូវីដ១៩ ដែលសាលារាជធានីភ្នំពេញ បានចេញផ្សាយនៅយប់ថ្ងៃទី១៩ ខែមេសានេះ បង្ហាញថា ក្នុងចំណោមអ្នកឆ្លងកូវីដ១៩ ចំនួន ៤៦៤នាក់ កាលពីថ្ងៃទី១៨ ខែមេសា នៅរាជធានីភ្នំពេញ គឺមានគ្រូពេទ្យ នៅមន្ទីរពេទ្យ​មិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ឬមន្ទីរពេទ្យលោកសង្ឃ ចំនួន ១៦នាក់ អ្នកផ្សារអូរឫស្សីឆ្លង ៧នាក់ រោងចក្រកាត់ដេរ Fortuna នៅត្រពាំងថ្លឹង សង្កាត់​ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ១៣នាក់ អាជីវករ​ផ្សារបឹងត្របែក​ ១១នាក់។

ក្រៅពីនោះ ក៏មានអាជីវករ​ផ្សារដើមគ ឆ្លងកូវីដ១៩ ដែលទើបរកឃើញកាលពីថ្ងៃទី១៨មេសា ចំនួន ១១៥នាក់ និងអាជីវករ នៅផ្សារនាគមាស ចំនួន ៨៩នាក់​។​

សូមរម្លឹកថា កាលពីថ្ងៃទី១៧​មេសា សាលារាជធានីភ្នំពេញ បានប្រកាសថា គ្រូពេទ្យ​ នៅមន្ទីរពេទ្យ​មិត្តភាពកម្ពូជា​-ចិន ព្រះកុសមៈ ឬមន្ទីរពេទ្យ​លោកសង្ឃ​ បានឆ្លងកូវីដ ចំនួន ២២នាក់​។ ចំណែក​កាលពីថ្ងៃទី១៨មេសា រដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រកាស​ពីការរកឃើញអាជីវករ​ផ្សារដើមគ ឆ្លងកូវីដ១៩ ចំនួន ១០២នាក់ ( អាជីវករ ៩៦នាក់ និងសន្តិសុខ ៦នាក់ )។ រីឯ​កម្មកររោងចក្រកាត់ដេរ Fortuna នៅត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ​ កាលពីថ្ងៃទី១៨មេសា ក៏ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ប្រកាសថា មានអ្នកឆ្លងកូវីដចំនួន​ ២១៧នាក់៕