រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់បានស្លាប់នៅនឹងកន្លែងភ្លាមៗដោយសាររថយន្តដឹកសំរាមក្រុមហ៊ុនស៊ិនទ្រីបើកកៀរ ខណៈពេលកំពុងជិះម៉ូតូតាមផ្លូវ២៧១ ខាងលិចស្ពានអាកាស ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៤០នាទីរសៀល ថ្ងៃទី៣០ កញ្ញា នេះ។
ជនរងគ្រោះដែលស្លាប់ឈ្មោះអ៊ុន ទិត្យ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានស្រុកកំណើតខេត្តកំពង់ចាម ។
សេចក្តីរាយការណ៍បានឱ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពញ១CW២៩១២ ក្នុងទិសដៅពីជើងទៅត្បូងបញ្ឆិតផ្លូវមិនដឹងថាបម្រុងឆ្លងឬយ៉ាងម៉េចទេ ពេលមកដល់ចំណុចកើតហេតុក៏ត្រូវរថយន្តដឹកសំរាមក្រុមហ៊ុនស៊ិនទ្រីធ្វើដំណើរពីត្បូងទៅជើងកៀរបណ្តាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗតែម្តង។
ក្រោយកើតហេតុរថយន្តបង្កបានឈប់ ហើយអ្នកបើកបរបានចុះពីរថយន្តរត់គេចខ្លួនបាត់៕
ចែករំលែកព័តមាននេះ