ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោស​ខ្មែរ​ម្នាក់​ត្រូវ​អាជ្ញាធរ​ថៃ​ដោះ​លែង​ប្រគល់​ឱ្យ​អាជ្ញាធរ​កម្ពុជា​វិញ

9 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លែង​អ្នកទោស​ខ្មែរ​ម្នាក់​ឲ្យ​មាន​សេរីភាព​យក​មក​ប្រ គល់​ឲ្យ​អាជ្ញាធរ​កម្ពុជា​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​សា​ងាំ​កាលពី​រសៀល​ថ្ងៃ​ទី​២៩ កញា ២០១៥ ។

ខេត្តឧត្តរមានជ័យ ៖ អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លែង​អ្នកទោស​ខ្មែរ​ម្នាក់​ឲ្យ​មាន​សេរីភាព​យក​មក​ប្រ គល់​ឲ្យ​អាជ្ញាធរ​កម្ពុជា​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​សា​ងាំ​កាលពី​រសៀល​ថ្ងៃ​ទី​២៩ កញា ២០១៥ ។

អ្នកទោស​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ​ដោះ​លែង​មានឈ្មោះ សុខ សេង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ បាន​រៀបរាប់​ថា កាលពី​ថ្ងៃ​ទី​០២ ធ្នូ ២០១៤ ខ្លួន​បាន​ឡើង​ភ្នំ​ដងរែក ដោយ​មាន​គ្នីគ្នា​រាប់រយ​នាក់​ចូល​តាម​ចំណុច​ថ្ម​៣​ដុំ ឆ្លង​ដែន​ចូលទៅ​ក្នុង​ទឹកដី​ថៃ​រុករក​កាប់​ឈើ​គ្រ​ញួ​ង ។

អ្នកទោស​ដដែល​បាន​បន្ត​ទៀត​ថា នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​០២ ធ្នូ ២០១៤ ស្រាប់តែ​ក្រុម​ទាហាន​សៀម​បាន​បាញ់​ជា​ច្រើន​គ្រាប់ តែ​ខ្លួន​មិន​បានដឹង​ថា មាន​អ្នក​រង​របួស ឬ​អ្នក​ស្លាប់​ប៉ុន្មាន​នាក់​ទេ ដោយសារ​តែ​ខ្លួន​ត្រូវ​ក្រុម​ទាហាន​ថៃ​ចាប់ខ្លួន​យក​ទៅ​ដាក់​នៅ​ឯ​ពន្ធ​ធនាគារ​ស្រុក​ខាន់​តា​ឡាក់ ខេត្ត​ស៊ី​សាកេ​ត ។

មន្ត្រី​សមត្ថកិច្ច​បម្រើ​ការងារ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​សា​ងាំ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​អាជ្ញាធរ​ថៃ​បញ្ជូន​អ្នកទោស​ខ្មែរ​ម្នាក់​មក​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ ហើយ​បាន​ឲ្យ​ត្រឡប់​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ខ្លួន​វិញ​នា​ថ្ងៃ​ដដែល ៕