ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​​អ្នក​បើកបររ​រថយន្ត​តាក់ស៊ី​​ម្នាក់ ពាក់ព័ន្ធករណី​​រំលោ.ភ​​នារី​​បរ​ទេស​នៅស្រុកឆ្លូង

8 ឆ្នាំ មុន

ខេត្តក្រចេះ​៖ ប៉ូ​លិ​ស​ព្រហ្មទណ្ឌ​បាន​ឱ្យ​​ដឹង​ថា បន្ទាប់​​ពី​ឃាត់ខ្លួន និង​នាំ​​​ទៅ​ពិនិ​ត្យ​ន្លែ​ង​កើតហេតុ​​ម្តងទៀត​រួច​​មក ជនសង្ស័យ​​ដែល​ប៉ុន​ប៉ង​ចាប់រំលោ.ភ​សេពសន្ថវៈ​លើ​នារី​បរទេសម្នាក់ ​ត្រូវ​នគរបាល​បញ្ជូន​​ទៅ​តុលាការ​​​នៅ​ថ្ងៃ​ទី​២៩ កញ្ញា ២០១៥ ។

ខេត្តក្រចេះ​៖ ប៉ូ​លិ​ស​ព្រហ្មទណ្ឌ​បាន​ឱ្យ​​ដឹង​ថា បន្ទាប់​​ពី​ឃាត់ខ្លួន និង​នាំ​​​ទៅ​ពិនិ​ត្យ​ន្លែ​ង​កើតហេតុ​​ម្តងទៀត​រួច​​មក ជនសង្ស័យ​​ដែល​ប៉ុន​ប៉ង​ចាប់រំលោភ​សេពសន្ថវៈ​លើ​នារី​បរទេសម្នាក់ ​ត្រូវ​នគរបាល​បញ្ជូន​​ទៅ​តុលាការ​​​នៅ​ថ្ងៃ​ទី​២៩ កញ្ញា ២០១៥ ។

ប៉ូលិស​​បាន​ឱ្យ​​ដឹង​​ទៀត​ថា ជ​ន​សង្ស័យ​​​​ត្រូវ​​នគរបាល​​​តាម​​ស្ទាក់​​ចាប់ខ្លួន​​ភ្លាម​​ៗ​នៅ​ថ្ងៃ​ទី​២៧ ​កញ្ញា ២០១៥ បន្ទាប់​​ពី​ធ្វើ​សកម្មភាព​​មិន​បាន​​សម្រេច​ ​និង​ព្យាយាម​រត់គេច​​ឈ្មោះ​នឹម ប៊ុ​ន​ថា​ន អាយុ២៥​ឆ្នាំ ជា​អ្នក​រត់​​តាក់ស៊ី មាន​ទីលំនៅ​ស្រុក​​កំពង់​សៀម ខេត្តកំពង់​
ចាម​​ ដោយ​​​​ធ្វើ​​សកម្មភាព​ចាប់រំលោភ​​ទៅ​​លើ​នារី​​បរ​ទេស​​អាយុ​២៤​ឆ្នាំ​​ម្នាក់ ជន​ជាតិ​​អង់គ្លេស និង​ជា​អ្នក​​ទេសចរណ៍​ផ្នែក​ជំនាញ​ទីផ្សារ ។ 

នាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​​ធ្ងន់​​ខេត្ត លោក​ហ៊ួ​ត លឹ​ម​ហ៊ា​ង បាន​ឱ្យ​​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​ទី​​២៧ កញ្ញា ២០១% ជន​សង្ស័យ​​បាន​បើករថយន្ត​ដឹក​ភ្ញៀវ មក​ពី​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ មក​​ទម្លាក់​ចុះ​នៅ​ស្រុក​ឆ្លូង ខេត្តក្រចេះ​។ ក្រោយ​ពី​​ភ្ញៀវ​ចុះ​​អស់ នៅ​សល់​​តែ​នារី​បរទេស​ម្នាក់​​នេះ បាន​​បន្តដំណើរ​ដល់​ខេត្តក្រចេះ​ ។

ហើយ​នៅ​ពេល​​ដែល​ជនជាប់ចោទ​បាន​បើករថយន្ត​​ដឹក​នា​រី​បរទេស​មក​​ខេត្តក្រចេះ ក៏​បើក​ចុះ​តាម​ផ្លូវ​មាត់ទន្លេ​ត្រង់​ចំនុច​ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ដែល​ជា​កន្លែង​ស្ងាត់ ជន​នេះ​ក៏​បាន​ចាប់​នាង​រំលោភ តែ​មិន​​បាន​សម្រេច ដោយ​គ្រាន់តែ​បាន​សម្រាត​ខោ​របស់​នាង និង​បាន​ផ្តួល​នាង​ទៅ​លើ​ដី​តែ​ប៉ុណ្ណោះ​ ។ តែ​ដោយសារ​តែ​ការ​​រើ​បំរះ​​របស់​​នារី​​រង​គ្រោះ និង​ដោយ​អាណិត​នាង​ជន​នេះ​ បាន​បញ្ឈប់​សកម្មភាព​ចាប់រំលោភ និង​បាន​បើក​រថយន្ត​ដឹក​នាង​​មក​ដល់​ខេត្ត​ក្រចេះ​។

យ៉ាងណា​​ក៏​ដោយ ក្រោយ​ពី​មក​ដល់​ផ្ទះសំណាក់​មួយ​កន្លែង​នៅ​ខេត្តក្រចេះ​នារីបរទេសបាន​​ប្រាប់​រឿង​នេះ​ ទៅ​អ្នកបកប្រែ ហើយ​ក៏​មានការ​ប្តឹង​មក​នគរបាល ​ទើប​ឈានដល់​ការ​ស្ទាក់​ដេញចាប់​បាន ក្រោយ​ពេល​ដែល​ជនសង្ស័យ​បាន​បើក​រថយន្ត​​រត់គេច​ដល់​ស្រុក ឆ្លូង​។

លោកនាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​​ធ្ងន់បាន​បញ្ជាក់​​ទៀត​ថា ក្រោយ​ពី​មានការឃាត់ខ្លួន​ជន​​នេះ កំពុង​តែ​ធ្វើការ​សាកសួរ ហើយ​​​នគរបាល ​ក៏​គ្រោង​និង​​បញ្ជូន​ខ្លួន​ជន​​នេះទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​ទី​​២៩ ​កញ្ញា នេះ ដោយ​ជាប់​សង្ស័យ​លើ​ករណី​ប៉ុនប៉ង រំលោភ​សេពសន្ថវៈ ​៕