ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចោរប្លន់​​​ជើង​ចាស់​ ប៉ះ​ប៉ូលិស​ជើង​យូរ​​ ក្របួច​​​វាយ​ខ្នោះ​​​ផ្អើល​ភ្នំពេញ

9 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​ ៖​ ​ជន​សង្ស័យ​​ជើង​ចាស់​ម្នាក់​ជា​មុខ​ស​សញ្ញា​​ចោរ​​ប្លន់​ប្រដាប់​អាវុធ ​តែងតែ​ប្លន់​​យក​ម៉ូតូ​នៅ​ពេល​យប់​​​កក្រើក​​​រាជធានី​ភ្នំពេញ​នោះ ត្រូវ​បាន​កម្លាំង​​នគរបាល​ខណ្ឌចំការមនស្រាវជ្រាវ​ចាប់ខ្លួននៅ​ក្នុង​បន្ទប់​ផ្ទះ​ជួលមួយ​កន្លែង​

​រាជធានី​ភ្នំពេញ​ ៖​ ​ជន​សង្ស័យ​​ជើង​ចាស់​ម្នាក់​ជា​មុខ​ស​សញ្ញា​​ចោរ​​ប្លន់​ប្រដាប់​អាវុធ ​តែងតែ​ប្លន់​​យក​ម៉ូតូ​នៅ​ពេល​យប់​​​កក្រើក​​​រាជធានី​ភ្នំពេញ​នោះ ត្រូវ​បាន​កម្លាំង​​នគរបាល​ខណ្ឌចំការមនស្រាវជ្រាវ​ចាប់ខ្លួននៅ​ក្នុង​បន្ទប់​ផ្ទះ​ជួលមួយ​កន្លែង​​​​ ​កាលពី​វេលា​ម៉ោង៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ​កញ្ញា ​​២០១៥ ​​​ស្ថិតនៅ​ក្នុង​ខណ្ឌ​ចំការ​មន​ ​ក្រោយ​ពី​មាន​ការ​ចង្អុល​បង្ហាញ​​ពី​សំណាក់​ជន​រង​គ្រោះជា​ច្រើន​នាក់​រួច​មក ។

​មន្ត្រី​នគរបាល​​ បាន​​​ឱ្យ​ដឹង​ថា ​ជនសង្ស័យ​​ឈ្មោះ ស៊ូ សុ​ភ័ក្ត្រ អាយុ៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ​មួយ​កន្លែង តាម​បណ្តោយ​ផ្លូវ​វ៉េ​ង​ស្រេង ភូមិ​ថ្មគោល​១ ក្នុង​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ​សែន​ជ័យ​​​​ ​។

​​ប្រភព​ដដែល​​បាន​​បន្ត​​ថា ជា​ពិសេស​ ​​ក្រោយ​ពី​​មាន​​ពាក្យ​បណ្តឹង​ពី​ជន​រង​គ្រោះ​ម្នាក់​​​កាលពី​វេលា​ម៉ោង៥និង​២០​នាទី​យប់ថ្ងៃ​ទី​១៣ ​កញ្ញា ២០១៥ ​កន្លង​មកនេះ ទើ​ប​កម្លាំង​នគរបាល​ខណ្ឌចំការមន​ធ្វើការ​ស្រាវជ្រាវ ​និង​ឈាន​ទៅ​​​ឃាត់ខ្លួន​​​ជនសង្ស័យ​ជា​មុខសញ្ញា​​ជើង​ចាស់​ខាងលើ​តែ​ម្តង ។ ​​​នាពេល​កន្លង​មក ជនសង្ស័យ​​ និង​បក្សពួក​​តែងតែ​​ប្រើ​អាវុធ​ខ្លី​ធ្វើ​សកម្មភាព​​ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​ជន​រង​គ្រោះ​នៅ​ពេល​យប់ ​​ក្នុងភូមិ​សាស្ត្រ​ខណ្ឌចំការមន ក៏​ដូច​ជានៅ​​ក្នុង​​រាជធានី​ភ្នំពេញ​ផង​ដែរ​  ។

​ក្រោយ​ពី​បាន​ឃាត់​ខ្លួន​​ជនសង្ស័យត្រូវ​បាន​​នគរបាល​ខណ្ឌចំការមន ​នាំ​ខ្លួន​ទៅ​​​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ​ចាត់ការ​​​តាម​ផ្លូវច្បាប់​​ ។ ​​ហើយ​សមត្ថកិច្ច​​បាន​​និង​កំពុង​​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ត​ទៀត ​ដើម្បី​តាម​​​ប្រមាញ់​​​បក្ខ​ពួក​ដែល​នៅ​សេសសល់​មួយ​ចំនួន​ទៀតផង​ដែរ ​​៕