ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចត​រថយន្ត​​ក្បែរ​ផ្ទះ​តាំង​ពី​ម៉ោង​១​រំលង​អធ្រាត្រ​ ងើបឡើង​​ម៉ោង​៥​ល្ងាច​ ទើប​ដឹង​ថា​​រថយន្ត​ត្រូវ​ចោរ​​លួច​បាត់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​រត់​តាក់ស៊ី​បាន​​ចត​រថយន្ត​នៅ​ក្បែរ​ផ្ទះ​ដូច​រាល់ដង​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ កញ្ញា ២០១៥ បន្ទាប់​ពី​ចប់​ម៉ោង​ការងារ តែ​នៅ​ពេល​ដែល​បុរស​នោះ​ក្រោក​ឡើង​នៅ​វេលា​ម៉ោង​៥​ល្ងាច ទើប​ដឹង​ថា​រថយន្ត​ត្រូវ​ចោរលួច​យក​ទៅ​បាត់ ។ ហេតុ​ការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៥​ល្ងាច…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​រត់​តាក់ស៊ី​បាន​​ចត​រថយន្ត​នៅ​ក្បែរ​ផ្ទះ​ដូច​រាល់ដង​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ កញ្ញា ២០១៥ បន្ទាប់​ពី​ចប់​ម៉ោង​ការងារ តែ​នៅ​ពេល​ដែល​បុរស​នោះ​ក្រោក​ឡើង​នៅ​វេលា​ម៉ោង​៥​ល្ងាច ទើប​ដឹង​ថា​រថយន្ត​ត្រូវ​ចោរលួច​យក​ទៅ​បាត់ ។ ហេតុ​ការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១៥ កញ្ញា ២០១៥ តាម​បណ្តោយ​ផ្លូវ​លេខ​៤៦៦ កែង​ផ្លូវ​លេខ​១០៥ ស្ថិត​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំកា​មន ។

ម្ចាស់​រថយន្ត​មានឈ្មោះ ហេង រតនា អាយុ​២៣​ឆ្នាំ មុខ​របរ​រៀន​ផង រត់​តាក់​ស៊ី​ផង ស្នាក់​នៅផ្ទះ​ជួល​ក្បែរ​កន្លែង​កើតហេតុ ចំណែក​រថយន្ត​ដែល​បាត់​ម៉ាក កូ​រ៉ូ​ឡា ពណ៌​ទៅ​មាស ពាក់​ស្លាក​លេខ ភ្នំពេញ 2F-7881 ។

បើ​តាម​សំដី​ម្ចាស់​រថយន្ត​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​រត់​តាក់ស៊ី​ជា​ធម្មតា តែ​នៅ​ពេល​ដែល​គាត់​សម្រាក​ពី​ការងារ​នៅ​វេលា​ម៉ោង​១​រំលង​អធ្រាត្រ គាត់​ក៏​បាន​មក​ផ្ទះ​ដើម្បី​សម្រាក និង​តែងតែ​ចត​រថយន្ត​នៅ​មុខ​ផ្ទះ តែ​នៅ​យប់​ដែល​បាត់​នៅ​គឺ​គាត់​បាន​ចត​រថយន្ត​របស់​គាត់​ហួស​ពី​ផ្ទះ​គាត់​បន្តិច​ដោយសារ​តែ​មាន​រថយន្ត​ចត​ច្រើន បន្ទាប់​ពី​គាត់​បាន​ចត​រថយន្ត​រួច​ហើយ​គាត់​ក៏​ឡើង​ទៅ​​ដេក​តាម​ធម្មតា លុះ​មក​ដល់​ម៉ោង​៥​ល្ងាច គាត់​ក៏​បាន​ងើបឡើង​បម្រុង​ទៅ​ញាំ​អី តែ​នៅ​ពេល​ដែល​គាត់​ដើរទៅ​យក​រថយន្ត​បែរជា​មិនឃើញ​រថយន្ត​របស់​គាត់ ទើប​ដឹង​ថា​ចោរលួច​បាត់​តែ​មិនដឹង​លួច​តាំ​ពី​ម៉ោង​ប៉ុន្មាន​នោះ​ទេ​ ព្រោះ​គាត់​ចត​តាំងពី​ម៉ោង​១​រំលង​អធ្រាត្រ​ លុះ​ម៉ោង​៥​ល្ងាច​ទើប​ដឹង ភ្លាម​ៗ​នោះ​ក៏​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចុះ​មក​កន្លែង​កើតហេតុ​ ។

ក្រោយ​ពេល​កើតហេតុ​ មា្ច​ស់​រថយន្ត​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគ​បាលរ​ដ្ឋា​បាល​សង្កាត់​បឹង​ត្របែក ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ស្រាវ​ជ្រាវ​រក​រថយន្ត​របស់​គាត់​ ៕