ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រូ​រថយន្ត​ដែល​ចាក់​សាំង​ដុត​ខ្លួនឯង​នៅ​ក្រុង​សួង ស្ថានភាព​របួស​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ

11 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ព្រូ​រថយន្ត​ម្នាក់​ឈ្មោះ ឈាន ផល្លាប ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​សេន​សុ​ន​ត្បូង ឃុំ​ស្រងែ ស្រុក​ព្រៃឈរ ដែល​បាន​ចាក់​សាំង​ដុត​ខ្លួនឯង​កាលពី​រសៀល ថ្ងៃ​ទី​១២ កញ្ញា ២០១៥ ពេល​នេះ​ស្ថានភាព​របួស​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ នេះ​បើ​តាម​សម្តី​របស់​ក្រុម​គ្រូ​ពេទ្យ​ខេត្តកំពង់ចាម​បានឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​១៥ កញ្ញា ២០១៥​នេះ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ព្រូ​រថយន្ត​ម្នាក់​ឈ្មោះ ឈាន ផល្លាប ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​សេន​សុ​ន​ត្បូង ឃុំ​ស្រងែ ស្រុក​ព្រៃឈរ បាន​សម្រេចចិត្ត​គិត​ខ្លី ដោយ​បាន​យក​ប្រេងសាំង​ចំនួន​៥​ដប​ស្មើ​៥​លី​ត្រមក​ចាក់​លើ​ខ្លួនប្រាណ រួច​ដុត​ប៉ង​ធ្វើ​អត្តឃាត​បញ្ចប់ជីវិត​ដោយសារ​ចេះ​មាន​ពាក្យ​លេចឮ​ដោយ​ចោទ​មក លើ​បុ​ររ​សរង​គ្រោះ​ថា «​រូបគេ​បាន​ចាប់​ជីដូន​របស់​ខ្លួន​រំលោភ​សេពសន្ថវៈ​» ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១២ កញ្ញា ២០១៥ ត្រង់​ចំណុច​មុខ​ផ្ទះ​របស់​ឈ្មោះ ផេង ណា​រ៉ុ​ង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ពោធិ៍​កិល សង្កាត់​សួង ក្រុង​សួង បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ រលាក​រលេះរលួយ​ពេញ​ខ្លួនប្រាណ ។ ក្នុង​ពេល​ដែល​ភ្លើង​កំពុង​ឆេះ​ខ្លួន​នោះ បុរស​នេះ​បាន​ប្រមៀល​ខ្លួន​ទៅ​នឹង​ទឹក​ភក់​រហូត​ដល់​រលត់ ប៉ុន្តែ​មុន​នឹង​រលត់​បាន​រលាក​រលេះរលួយ​ពេញ​ខ្លួនប្រាណ​ទៅ​ហើយ ។

សូម​រំលឹក​ថា ព្រូ​រថយន្ត​ម្នាក់​យក​ប្រេងសាំង​៥​លី​ត្រ​ដុត​ខ្លួន​ប៉ង​ធ្វើ​អត្តឃាត​ ដោយសារ​គេ​ចោទ​ថា​ចាប់​ជីដូន​រំលោភ