ការប្រកួតបាល់ទាត់អង់គ្លេសប្រឺមីញេលីកជុំទីពីរសំរាប់ចុងសបា្តហ៍នេះ មាន៩ប្រកួត ។ ក្រុម Arsenal និងឈ្នះ Blackpool ក្នុងទឹកដី ។ ចំណែកឯ Man Utd និង Chelsea លេងនៅក្រៅផ្ទះ ។
ថ្ងៃសៅរ៍
Stoke(15) V Tottenham(14)
Stoke ក្នុងផ្ទះ១៩ប្រកួតគឺ ៧-៦-៦ ទាត់បាល់បាន២៤គ្រាប់ និងរបូតវិញ២១គ្រាប់ ។ ៣ប្រកួតចុងក្រោយគឺលេងឈ្នះBristol Rovers ២-១, ស្មើ Wrexham ០-០ បន្ទាប់មកចាញ់ Wolves ២-១ បើករដូវកាលថ្មី ក្រៅផ្ទះទាំង៣ប្រកួត ។
Tottenham ក្រៅផ្ទះ១៩ប្រកួតគឺ ៧-៥-៧ ទាត់បាល់បាន២៧គ្រាប់ និងរបូតវិញ២៩គ្រាប់។ ៣ប្រកួតចុងក្រោយគឺលេងឈ្នះ Fiorentina ៣-២, ស្មើ Man City ០-០ បើករដូវកាលថ្មីក្នុងផ្ទះ បន្ទាប់មកលេងចាញ់ Young Boys ៣-២ ។ក្រៅផ្ទះ ។ ប្រវតិ្តជួបគ្នា១០ប្រកួត Stoke ឈ្នះ ៣ Tottenham ឈ្នះ៦ ស្មើ១។
ជួបគ្នា៤ប្រកួតចុងក្រោយគឺ៖
10-08 Stoke 2-1 Tottenham
01-09 Tottenham 3-1 Stoke
10-09 Toftenham 3-1 Stoke
10-09 Tottenham 0-1 Stoke
03-10 Stoke 1-2 Tottenham
Wigan(19) V Chelsea(1)
Wigan នឹងមិនឈ្នះ Chelsea េទ ទោះបីលេងក្នុងទឹកដីក៏ដោយ ។ ប្រវត្តិក្នុងផ្ទះ១៩ប្រកួត គឺ ៦-៧-៦ ទាត់បាល់បាន១៩គ្រាប់ និងរបូតវិញ ២៤គ្រាប់ ។ ៣ប្រកួតចុងក្រោយគឺលេងចាញ់ Zarago za ៣-១ ក្នុងផ្ទះ, ឈ្នះ Dundee Utd ៣-១ ក្រៅផ្ទះ និងចាញ់ Blackpool ៤-០ ក្នុងផ្ទះបើករដូវកាលថ្មី ។
Chelsea ក្រៅផ្ទះ១៩ប្រកួតគឺ ១០-៤-៥ ទាត់បាល់បាន៣៥គ្រាប់ និងរបូតវិញ១៨គ្រាប់។ ៣ប្រកួតចុងក្រោយគឺលេងចាញ់ Hamburg ២-១ ក្រៅផ្ទះ ចាញ់ Man Utd ៣-១ ក្នុងផ្ទះតែឈ្នះ West Brom ៦-០ ក្នុងផ្ទះ បើករដូវកាលថ្មី។ ប្រវត្តិជួបគ្នា១០ប្រកួត Chelsea ឈ្នះ៨ Wigan ឈ្នះ១ ស្មើ១ ។
ជួបគ្នា៤ប្រកួតចុងក្រោយគឺ៖
08-08 Wigan 0-1 Chelsea
02-09 Chelsea 2-1 Wigan
09-09 Wigan 3-1 Chelsea
05-10 Chelsea 8-0 Wigan
West Ham(18) V Bolton(11)
West Ham ក្នុងផ្ទះ១៩ប្រកួតគឺ ៧-៥-៧ ទាត់បាល់បាន៣០គ្រាប់ និងរបូតវិញ២៩គ្រាប់។ ៣ប្រកួតចុងក្រោយគឺលេងស្មើ Man City ១-១ ក្នុងផ្ទះ, ឈ្នះ Peterborough ២-១ ខាប់ តែចាញ់ Aston Villa ៣-០ បើករដូវកាលថ្មីក្រៅផ្ទះ ។
Bolton ក្រៅផ្ទះ១៩ប្រកួតគឺ ៤-៣-១២ ទាត់បាល់បាន១៦គ្រាប់ និងរបូតវិញ៣៦គ្រាប់។ ៣ប្រកួតចុងក្រោយគឺឈ្នះ Osasuna ២-០ ក្នុងផ្ទះចាញ់ Barrow ២-១ ក្រៅផ្ទះ បន្ទាប់មកលេងស្មើ Fulham ០-០ ក្នុងផ្ទះបើករដូវកាលថ្មី។ ប្រវត្តិជួបគ្នា១០ប្រកួត West Ham ឈ្នះ២ Bolton ឈ្នះ៧ ស្មើ១ ។
ជួបគ្នា៤ប្រកួតចុងក្រោយគឺ៖
02-09 Bolton 2-1 West Ham
09-09 Bolton 3-1 West Ham
12-09 Bolton 3-1 West Ham
03-10 West Ham 1-2 Bolton
West Brom(18) V Sunderland(8)
West Brom ក្នុងផ្ទះមានប្រវត្តិលេងល្អ ២៣ប្រកួតគឺ ១៦-៣-៤ ទាត់បាល់បាន៤៨គ្រាប់ និងរបូតវិញ២១គ្រាប់ ។ ៣ប្រកួតចុងក្រោយគឺលេងស្មើ Coventry ១-១ ក្រៅផ្ទះស្មើOsasuna ១-១ ក្នុងផ្ទះ បន្ទាប់មកលេងចាញ់ Chelsea ៦-០ ក្រៅផ្ទះបើករដូវកាលថ្មី។
Sunderland ក្រៅផ្ទះ១៩ប្រកួតគឺ ២-៤-១៣ ទាត់បាល់បាន១៦គ្រាប់ និងរបូតវិញ៣៧ គ្រាប់ ។ ៣ប្រកួតចុងក្រោយគឺលេងចាញ់ Wolves ២-១, ឈ្នះ Darlington ១-០ ក្រៅផ្ទះបន្ទាប់មកលេងស្មើ Birmingham ២-២ ក្នុងផ្ទះបើករដូវកាលថ្មី ។ ប្រវត្តិជួបគ្នា១០ប្រកួត Sunderland ឈ្នះ៤ West Brom ឈ្នះ៣ ស្មើ៣ ។
ជួបគ្នា៤ប្រកួតចុងក្រោយគឺ៖
08-06 Sunderland 2-0 West Brom
03-07 West Brom 1-2 Sunderland
12-08 Sunderland 4-0 West Brom
04-08 West Brom 3-0 Sunderland
Birmingham(7) V Blackburn(6)
Birmingham ក្នុងផ្ទះ១៩ប្រកួតគឺ ៨-៩-២ ទាត់បាល់បាន១៩គ្រាប់ និងរបូតវិ១៣គ្រាប់។ ៣ប្រកួតចុងក្រោយគឺលេងឈ្នះ Milton ៣-២ ក្រៅផ្ទះ ចាញ់ Mallorca ១-០ ក្នុងផ្ទះមិត្តភាព បន្ទាប់មកលេងស្មើ Sunderland ២-២ ក្រៅ
ផ្ទះបើករដូវកាលថ្មី។
Blackburn ក្រៅផ្ទះ១៩ប្រកួតគឺ ៣-៥-១១ ទាត់បាល់បាន១៣គ្រាប់ និងរបូតវិញ៣៧ គ្រាប់។ ៣ប្រកួតចុងក្រោយគឺលេងឈ្នះ Sydney ២-១ ក្រៅផ្ទះ, ស្មើ Heart ១-១ ក្រៅផ្ទះមិត្តភាពបន្ទាប់មកលេងឈ្នះ Everton ១-០ក្នុងផ្ទះបើករដូវកាលថ្មី ។ ប្រវត្តិជួបគ្នា ១០ប្រកួត Birmingham ឈ្នះ ៤ Blackburn ឈ្នះ៤ ស្មើ២ ។
ជួបគ្នា៤ប្រកួតចុងក្រោយគឺ៖
10-07 Blackburn 2-1 Birmingham
05-08 Birmingham 4-1 Blackburn
12-09 Birmingham 2-1 Blackburn
03-10 Blackburn 2-1 Birmingham
Arsenal(9) V Blackpool(2)
Arsenal សង្ឃឹមថា រកបាន៣ពិន្ទុ ក្នុងទឹកដីថ្ងៃនេះ ។ ប្រវត្តិក្នុងផ្ទះ១៩ប្រកួតគឺ ១៥-២-២ ទាត់បាល់បាន៤៨គ្រាប់ និងរបូតវិញ១៥គ្រាប់។ ៣ប្រកួតចុងក្រោយគឺលេងឈ្នះ Celtic ៣-២ ក្នុងផ្ទះ ឈ្នះWarszawa ៦-៥ បន្ទាប់មកលេងស្មើ Liverpool 1-1 ក្រៅផ្ទះ។
Blackpool ក្រៅផ្ទះ ២៣ប្រកួតគឺ ៦-៧-១០ទាត់បាល់បាន២៨គ្រាប់ និងរបូតវិញ២៦ គ្រាប់ ។ ៣ប្រកួតចុងក្រោយគឺលេងចាញ់ Crewe ១-០, ចាញ់ Bristol City ២-០, តែឈ្នះ Wigan ៤-០ ក្រៅផ្ទះទាំង៣ប្រកួត ។
(ពុំមានប្រវត្តិជួបគ្នា)
Everton(16) V Wolves(5)
Everton ក្នុងផ្ទះ១៩ប្រកួតគឺ ១១-៦-២ទាត់បាល់បាន៣៥គ្រាប់ និងរបូតវិញ២១
គ្រាប់។ ៣ប្រកួតចុងក្រោយគឺលេងឈ្នះ Preston ៣-០,ឈ្នះ Norwich ៤-២ តែចាញ់ Blackburn ១-០ នៅក្រៅផ្ទះទាំង៣ប្រកួត។
Wolves ប្រវត្តិក្រៅផ្ទះ១៩ប្រកួតគឺ ៥-៤-១០ ទាត់បាល់បាន១៩គ្រាប់ និងរបូតវិញ៣៤គ្រាប់ ។ ៣ប្រកួតចុងក្រោយគឺលេងឈ្នះ Heart ២-១ ក្រៅផ្ទះ, ឈ្នះ Bilbao ២-១ និងឈ្នះ Stoke ២-១ ក្នុងផ្ទះ ។ ប្រវត្តិជួបគ្នា១០ប្រកួត Everton ឈ្នះ៤ Wolves ឈ្នះ២ ស្មើ៤ ។
ជួបគ្នា៤ប្រកួតចុងក្រោយគឺ៖
11-03 Everton 2-0 Wolves
04-04 Wolves 2-1 Everton
10-09 Everton 1-1 Wolves
03-10 Wolves 0-0 Everton
ថ្ងៃអាទិត្យ
Newcastle(17) V Aston Villa(3)
Newcastle ជាក្រុមទើបឡើងមកថ្មី ។ ប្រវត្តិក្នុងផ្ទះល្អ២៣ប្រកួតគឺ ១៨-៥-០ ទាត់បាល់បាន៥៦គ្រាប់ និងរបូតវិញ១៣គ្រាប់ ។ ៣ប្រកួតចុងក្រោយគឺលេងស្មើ PSV ២-២ ក្នុងផ្ទះ, ចាញ់ Rangers ២-១ និងចាញ់ Man Utd ៣-០ ក្រៅផ្ទះ ។
Aston Villa ក្រៅផ្ទះ១៩ប្រកួតគឺ ៩-៥-៥ទាត់បាល់បាន២៣គ្រាប់ និងរបូតវិញ២៣គ្រាប់ដែរ។ ៣ប្រកួតចុងក្រោយគឺលេងចាញ់ Benfica ៤-១ ក្រៅផ្ទះ, ស្មើ Valencia ០-០ បន្ទាប់មកលេងឈ្នះWest Ham ៣-០ ក្នុងផ្ទះ។ ប្រវត្តិជួបគ្នា១០ប្រកួត Aston Villa ឈ្នះ៥ Newcastle ឈ្នះ២ ស្មើ៣ ។
ជួបគ្នា៤ប្រកួតចុងក្រោយគឺ៖
08-07 Newcastle 0-0 Aston Villa
02-08 Aston Villa 4-1 Newcastle
11-08 Newcastle 2-0 Aston Villa
05-09 Aston Villa 1-0 Newcastle
Fulham(12) V Man Utd(4)
Fulham ក្នុងផ្ទះមានប្រវត្តិលេងល្អ១៩ប្រកួតគឺ ១១-៣-៥ ទាត់បាល់បាន២៧គ្រាប់ និងរបូតវិញ១៥គ្រាប់ ។ ៣ប្រកួតចុងក្រោយគឺ លេងចាញ់ Portsmouth ១-០ ក្រៅផ្ទះ ឈ្នះ Bremen ៥-១ ក្នុងផ្ទះ បន្ទាប់មកលេងស្មើ Bolton ០-០ ក្រៅផ្ទះ។
Man Utd ក្រៅផ្ទះ១៩ប្រកួតគឺ ១១-៣-៥ទាត់បាល់បាន៣៤គ្រាប់ និងរបូតវិញ១៦គ្រាប់។៣ប្រកួតចុងក្រោយគឺលេងចាញ់ Guadalajara ៣-២, ឈ្នះ Chelsea ៣-១ ក្រៅផ្ទះ និងឈ្នះ Newcastle ៣-០ ក្នុងផ្ទះ ។ ប្រវតិ្តជួបគ្នា១០ប្រកួត Fulham ឈ្នះ២ Man Utd ឈ្នះ៨។
ជួបគ្នា៤ប្រកួតចុងក្រោយគឺ៖
03-09 Fulham 0-4 Man Utd
03-09 Fulham 2-0 Man Utd
12-09 Fulham 3-0 Man Utd
03-04 Man Utd 3-0 Fulham ៕
ចែករំលែកព័តមាននេះ