ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​សរសៃប្រសាទ​ម្នាក់​ត្រូវ​កុងតឺន័រ​បុក​ស្លា.ប់​នៅ​ភូមិ​វាល​ស្បូវ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​មាន​ជំងឺសរសៃប្រសាទ​ម្នាក់​ដើរ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​កុងតឺន័រ​បុក​ហើយ​កិន​បែ​ក​ក្បាល​ធ្លាយ​ខួរ​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ដែល​ហេតុការណ៍​ដ៏​គួរ​ឱ្យ​រន្ធត់​នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​៨

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​មាន​ជំងឺសរសៃប្រសាទ​ម្នាក់​ដើរ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​កុងតឺន័រ​បុក​ហើយ​កិន​បែ​ក​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ដែល​ហេតុការណ៍​ដ៏​គួរ​ឱ្យ​រន្ធត់​នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣៥​នាទី​យប់ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ ។

សាក្សី​ដែល​បានឃើញ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានឱ្យ​ដឹង​ថា បុរស​រង​គ្រោះជា​មនុស្ស​កើត​ជំងឺសរសៃប្រសាទ​៥-៦​ឆ្នាំ​ហើយ ហើយ​ក៏​មិនដឹង​ថា​មាន​ទីលំនៅ​ពិតប្រាកដ​នៅ​ទីណា​ដែរ ។ មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ដើរ​លី​បាវ​ដាក់​អុស​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ពី​កើត​ទៅ​លិច លុះដល់​កន្លែង​កើតហេតុ​គាត់​ក៏​ឆ្លងថ្នល់​ពី​ជើង​ទៅ​ត្បូង ខណៈ​ពេល​នោះ​ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​១​គ្រឿង​បើក​ពី​លិចទៅ​កើត​បុក​ហើយ​កិន​បែកក្បាល​ធ្លាយ​ខួរ​មើល​មុខ​លែង​ស្គាល់ និង​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។ ចំណែក​រថយន្ត​កុងតឺន័រ​ក៏​បន្ថែម​ល្បឿន​គេចខ្លួន​បាត់​ស្រមោល​ភ្លាម​ៗ​ដែរ ។

ក្រោយ​ពេល​កើតហេតុ ប្រជា​ការពារ​ភូមិ និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​មក​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​ស្រាវជ្រាវ​ដឹង​ថា​ មានកូន​ជន​រង​គ្រោះ​រស់នៅ​ក្នុង​សង្កាត់​វាល​ស្បូវ ក៏​ផ្តល់​ព័ត៌មាន​ទៅ​ក្រុម​គ្រួសារ​រង​គ្រោះ ។

ក្រុម​គ្រួសារ​សព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ គួ​ច បេង​គា អាយុ​៥៤​ឆ្នាំ មាន​ជំងឺសរសៃប្រសាទ​៦​ឆ្នាំ​មក​ហើយ មានស្រុក​កំណើត​នៅ​ផ្សារ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក និង​បាន​យក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ព្រែក​ឯង ៕