Smart People  

ថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១២

Fast Internet Connection in Cambodia

ផ្ត​ន្ទា​ទោសជន​ជាតិ​​បារាំង​ប្លន់​ប្រាក់​ធនា​គារ​កម្ពុជា​អាស៊ី​ដាក់​ពន្ធនាគារ​៦ឆ្នាំ

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃពុធ ទី៨ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៧:៥៨

បុរស​ជន​ជាតិ​បារាំង​រូប​នេះ​ត្រូវ​បាន​ប្រកាស​ផ្តន្ទា​ទោស​ពី​បទ​ប្លន់ និង​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​

ប៊ុនណាក់

បុរស​ជន​ជាតិ​បារាំង​រូប​នេះ​ត្រូវ​បាន​ប្រកាស​ផ្តន្ទា​ទោស​ពី​បទ​ប្លន់ និង​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​

រាជធានី​ភ្នំ​ពេញ​ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​៨ កញ្ញា សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​បាន​ប្រកាស​សាល​ក្រម​ផ្តន្ទា​ទោស​ជន​ជាតិ​បារាំង​ម្នាក់​ដាក់​ពន្ធ​នាគារ​រយៈ​ពេល​៦​ឆ្នាំ​ និង​បង់​ប្រាក់​ចំនួន​២​លាន​១​សែន​រៀល​ចូល​ថវិកា​រដ្ឋ ​។ ជន​ត្រូវ​ចោទ​ឈ្មោះ​ចាតូ ហ្វ្រង់​ស្វ័រ​ចច ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ​ ជា​អ្នក​រត់​តាក់​ស៊ី​ និង​​​បើក​យាន​ដ្ឋាន​ជួស​ជុល​រថ​យន្ត​ ទី​កន្លែង​កំណើត​នៅ​ទី​ក្រុង​ប៉ា​រីស​ ប្រទេស​បារាំង ​ចូល​មក​កម្ពុជា​​ ស្នាក់​នៅ​ផ្ទះ​លេខ​៥៣​ ផ្លូវ​លេខ​៥៧​ ភូមិ​៩ សង្កាត់​បឹង​កេង​កង​ទី​១ ខណ្ឌ​ចំការ​មន​ ​។ បុរស​ជន​ជាតិ​បារាំង​រូប​នេះ​ត្រូវ​បាន​ប្រកាស​ផ្តន្ទា​ទោស​ពី​បទ​ប្លន់ និង​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​ តាម​មាត្រា​៦ និង​មាត្រា​២០នៃ​ច្បាប់​ស្តី​អំពី​ស្ថាន​ទំងន់​ទោស​នៃ​បទ​ឧក្រិដ្ឋ​ និង​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​អាវុធ​ជាតិ​ផ្ទុះ​ និង​គ្រាប់​រំសេវ​ ។

គួរ​បញ្ជាក់​ថា ជនឈ្មោះ​ចាតូ​ហ្វ្រង់ស្វ័រ​ចច ​បានត្រូវ​​សមត្ថ​កិច្ច​នគរ​បាល​ខណ្ឌ​ចំការ​មន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៨ កុម្ភៈ ២០១០​ វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ នៅ​ចំណុច​មុខ​ធនា​គារ​កម្ពុជា​អាស៊ី​ដែល​មានអាសយ​ដ្ឋាន​​លេខ​១៣១ ​មហាវិថី​ម៉ៅ​សេទុង​ សង្កាត់​បឹង​កេង​កង​ទី​៣ ខណ្ឌ​ចំការមន​ ខណៈ​ដែល​ជន​ជាតិ​បារាំង​រូប​នេះ​ធ្វើ​សកម្ម​ភាព​ប្លន់​ប្រាក់​ធនា​គារ​ដោយ​ប្រើ​ប្រាស់​អាវុធ​ ។ នៅ​វេលា​ម៉ោងជាង​៨​យប់​នោះ​ ជន​​ឈ្មោះចាតូ​​ហ្វ្រង់​ស្វ័រ​ចច​ ចូល​ទៅ​ក្នុង​ធនា​គារ​កម្ពុជា​អាស៊ី​តែ​ម្នាក់​ឯង​រួច​បាន​ដក​កាំ​ភ្លើង​ខ្លី​ម៉ាក​ឡុក​​ ពណ៌ខ្មៅ​ភ្ជង់​សន្តិ​សុខ​យាម​នៅ​ទី​នោះ​ឱ្យ​ក្រាប​គ្រប់​គ្នា ហើយ​ដើរ​ចូល​ទៅ​ក្នុង​ធនា​គារ​ភ្ជង់​បុគ្គលិក​​ និង​បញ្ជា​ឱ្យ​ប្រមូល​លុយ​ឱ្យខ្លួន ​។ ពេល​ហេតុ​ការណ៍​កើត​ឡើង​ម្នាក់ៗ​ភ័យ​ស្លន់​ស្លោ​គ្រប់​គ្នា​ពិសេស​​ក្រុម​បុគ្គ​លិក​ប្រមូលបាន​​ប្រាក់​ចំនួន​១.១១៨.០០០​រៀល​យក​​មក​ដាក់​លើ​តុ​ដើម្បី​ប្រគល់​ឱ្យចោរ​ប្លន់​ម្នាក់​នោះ ។

នៅ​ពេល​បុគ្គ​លិក​យក​ប្រាក់​ដាក់​លើ​តុ​ហើយ​​ជន​ជាតិ​បារាំង​​ឈ្មោះចាតូ​ហ្វ្រង់ ស្វ័រចច​ នេះ​បាន​ដាក់​កាំ​ភ្លើង​លើតុ​ រួច​​ប្រមូល​ប្រាក់​ញាត់​ចូល​ក្នុង​អាវ​ដើម្បី​គេច​ខ្លួន ​។ ជា​ឱកាស​ល្អ​នៅ​ពេល​ចោរ​ទុក​កាំ​ភ្លើង​លើ​តុ​ សន្តិ​សុខ​ធនា​គារ​ម្នាក់​បាន​ស្ទុះ​ទៅ​យក​កាំ​ភ្លើង​នោះ​ភ្ជង់​​ចោរ​ប្លន់​វិញ​ និង​បាន​ស្រែក​ឆោ​ឡោ​ឡើង​ទើប​ជន​ល្មើសភ័យ​​រត់​ចេញ​ក្រៅ​ធនា​គារ​បំណង​គេច​ខ្លួន​ តែ​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​បាន ​។ បន្ទាប់​ពី​ត្រូវ​ចាប់​ខ្លួន ​ជន​ជាតិ​បារាំង​រូប​នេះ​ត្រូវ​បាន​កសាង​​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ដោយ​ចោទ​ប្រកាន់​ពី​បទ​​ប្លន់​ និង​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​ហើយ​ក៏​បាន​ឃុំ​ខ្លួនក្នុង​​ពន្ធនាគារ​ជា​បណ្តោះ​អាសន្ន​តាំង​ពីពេល​នោះ​មក​ ។ លុះមក​​ដល់​ថ្ងៃ​ទី​១០ សីហា ២០១០​ កន្លង​ទៅ​នេះ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​លើក​យក​រឿងក្តី​ខាង​លើ​​នេះ​មក​បើក​សវនា​ការ​ជំនុំ​ជំរះ​ទោស ប៉ុន្តែ​សវនា​ការ​ត្រូវ​បាន​លើក​ពេល​ប្រកាស​​សាល​ក្រម​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៨ កញ្ញា ។ ពេល​នេះ​សាល​ក្រម​បាន​ប្រកាស​ហើយ​គឺ​ផ្តន្ទា​ទោស​ដាក់​ពន្ធនា​គារ​រយៈ​ពេល​៦​ឆ្នាំ​ និង​បង់​ប្រាក់​ចូល​រដ្ឋ​ចំនួន​២​លាន​១​សែន​រៀល​ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 21-05-2012 ម៉ោង 07:42 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0624,070
បាត ថៃឡង់ (1USD)31.2331.3
ដុង វៀតណាម (1USD)20,92021,000
យ៉េន ជប៉ុន (10.000JPY)125.5126.2
ដុល្លារ សិង្ហបូរី (100SGD)78.579.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)31.832
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)126.7127.3
ផោន អង់គ្លេស (100GBP)157157.6
ដុល្លារ អូស្ត្រាលី (100AUD)97.298
ដុល្លារ កាណាដា (100CAD)97.397.8
ហ្វ្រង់ ស្វ៊ីស (100CHF)105.3106
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,9201,930
 

qbmore - Cambodia Advance Communication Ltd