ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ឌ្រី​ម​ជិះ​បុក​រ៉ឺ​ម៉ក​ដឹក​បន្លែ​កណ្តាលផ្លូវ ខ្ទាត​ក្មេង​ស្រី​ម្នាក់​ចូល​ក្រោម​រថយន្ត​ធំ​កិន​ស្លា.ប់ និង​របួស​៤​នាក់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់ ត្រូវ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​កិន​ស្លា.ប់​យ៉ាង​អាណោចអាធ័ម និង​មនុស្ស​ប្រុស​-​ស្រី​៤​នាក់​ទៀត​រង​របួស​យ៉ាងធ្ងន់ធ្ងរ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​បង្ក​ឡើង​រវាង​ម៉ូតូ​ឌ្រី​ម​ជិះ​ដោយ​មនុស្ស​ប្រុស​ស្រី​៣​នាក់ បើក​​ទៅ​បុក​រ៉ឺ​ម៉ក​ដឹក​បន្លែ​មួយ​គ្រឿង ជិះ​ដោយ​ប្តី​ប្រពន្ធ​២​នាក់​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឱ្យ​ខ្ទាត​ក្មេង​ស្រី​ម្នាក់​ដែល​ជិះ​ពីក្រោយ​ម៉ូតូ​

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់ ត្រូវ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​កិន​ស្លាប់​យ៉ាង​អាណោចអាធ័ម និង​មនុស្ស​ប្រុស​-​ស្រី​៤​នាក់​ទៀត​រង​របួស​យ៉ាងធ្ងន់ធ្ងរ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​បង្ក​ឡើង​រវាង​ម៉ូតូ​ឌ្រី​ម​ជិះ​ដោយ​មនុស្ស​ប្រុស​ស្រី​៣​នាក់ បើក​​ទៅ​បុក​រ៉ឺ​ម៉ក​ដឹក​បន្លែ​មួយ​គ្រឿង ជិះ​ដោយ​ប្តី​ប្រពន្ធ​២​នាក់​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឱ្យ​ខ្ទាត​ក្មេង​ស្រី​ម្នាក់​ដែល​ជិះ​ពីក្រោយ​ម៉ូតូ​ឌ្រី​ម​សេ​១២៥​ចូល​ទៅ​ក្រោម​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​កិន​ស្លាប់​ភ្លាម់​ៗ​តែ​ម្តង ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៤៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១១ កញ្ញា ២០១៥ ស្ថិត​នៅ​តាម​បណ្តោយ​២៧១ ក្បែរ​នឹង​ស្ថានីយ​បូមទឹក ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្គូ​វ ខណ្ឌចំការមន ។

ប្រភព​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​ដែល​ស្លាប់​ឈ្មោះ​សោម និស្ស័យ អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បឹង​ឈូក សង្កាត់​និរោធ​ន៍ ខណ្ឌ​មានជ័យ ។ ចំណែក​មនុស្ស​ប្រុស​-​ស្រី​៤​នាក់​ទៀត ដែល​រង​របួសធ្ងន់​-​ស្រាល សមត្ថកិច្ច​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ទេ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព