ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្គាល់​​​គ្នា​បាន​១​ម៉ោង​​ហៅ​ទៅ​ផឹកស៊ីដាក់​ថ្នាំ​សណ្តំលួច​យក​រថយន្ត​​​ទៅ​​បាត់

9 ឆ្នាំ មុន

​រាជ​ធានីភ្នំពេញ​ ៖ ​បុរស​២​នាក់​ត្រូវ​​ជន​មិន​ស្គាល់​មុខ​២​នាក់​ទៀត​ដែល​ទើប​ស្គាល់គ្នា​បាន​១​ម៉ោង​នៅ​​មជ្ឈមណ្ឌលកោះ​ពេ​ជ្រ ​​ត្រូវ​គេ​ហៅ​ទៅ​ផឹកស៊ី​នៅ​ហាង​ផឹកស៊ីមួយ​កន្លែង ក៏​ត្រូវ​គេ​ដាក់​ថ្នាំ​សណ្តំ​ធ្វើឱ្យ​​វង្វេងវង្វាន់​ស្មារតី

​រាជ​ធានីភ្នំពេញ​ ៖ ​បុរស​២​នាក់​ត្រូវ​​ជន​មិន​ស្គាល់​មុខ​២​នាក់​ទៀត​ដែល​ទើប​ស្គាល់គ្នា​បាន​១​ម៉ោង​នៅ​​មជ្ឈមណ្ឌលកោះ​ពេ​ជ្រ ​​ត្រូវ​គេ​ហៅ​ទៅ​ផឹកស៊ី​នៅ​ហាង​ផឹកស៊ីមួយ​កន្លែង ក៏​ត្រូវ​គេ​ដាក់​ថ្នាំ​សណ្តំ​ធ្វើឱ្យ​​វង្វេងវង្វាន់​ស្មារតី រួច​លួច​យក​រថយន្ត​ព្រូស​​​ទៅ​បាត់​ស្រមោល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​​៤៥​នាទី​យប់​ថ្ងៃទី​៨ កញ្ញា នៅ​ក្នុង​ភោ​ជនី​យដ្ឋា​ន​ព្រះ​ច័ន្ទ​ពេញ​វង្ស តាម​បណ្តោយ​ផ្លូវ​២៧១ ម្តុំ​ច្រមុះជ្រូក​ក្បាលថ្នល់ ស្ថិត​​នៅ​សង្កាត់​ផ្សារ​ដើម​ថ្គូ​វ ខណ្ឌចំការមន​ ។​

ជន​រង​គ្រោះជា​ម្ចាស់​រថយន្ត ​ឈ្មោះ​ សាត់ ពិ​សិ​ទ្ឋ អាយុ​២៤ឆ្នាំ ​ជា​​អ្នក​​លក់​​គ្រឿង​ទេស​នៅផ្ទះ ស្នាក់​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ​និង​មិត្ត​ភក្តិ​ម្នាក់​ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ ចំណែក​រថយន្ត​ដែល​ត្រូវ​ក្រុម​ចោរ​ដាក់​ថ្នាំ​លួច​យក​ទៅ​នោះ ម៉ាក​ព្រូស ពណ៌​ក្រហម ពាក់​ស្លាក​លេខ​2F-2292 រួម​ទាំង​កាបូប​លុយ​មាន​លុយ​២០០​ដុល្លារ និង​ទូរស័ព្ទ​ IPhone6 មួយ​គ្រឿង ។

ចំណែក​ជនសង្ស័យ​ដែល​ទើប​ស្គាល់គ្នា​បាន​១​ម៉ោង​នោះ​ មាន​គ្នា​២​នាក់​ជិះ​រថយន្ត​កាម​រី​ហា​យ​ប្រ៊ី​ដ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ក្រៅប្រទេស ​។ ​ជន​រង​គ្រោះជា​ម្ចាស់​រថយន្ត​ឈ្មោះ​ សាត់ ពិ​សិ​ទ្ឋ ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័​ត៌​មាន​​ថា មុន​ពេល​គាត់​ត្រូវ​គេ​ដាក់​ថ្នាំ​សណ្តំ​​នោះ គឺ​នៅ​វេលា​ម៉ោង​៩​យប់​គាត់​​​ជិះ​រថយន្ត​ព្រូស ពណ៌​ក្រហម មួយ​គ្រឿង ទៅ​លេង​នៅ​​មជ្ឈមណ្ឌលកោះ​ពេ​ជ្រ ជាមួយ​មិត្តភក្តិ​ម្នាក់​ទៀត ពេល​នោះ​គាត់​បាន​ឈប់​រថយន្ត​អង្គុយ​និយាយ​​គ្នា​លេង​​ ស្រាប់តែ​មាន​បុរស​២​នាក់​​ជិះ​រថយន្តកាម​រី​ហា​យ​ប្រ៊ី​ដ ​​មក​ឈប់​រថយន្ត​ក្បែរ​​រថយន្ត​គាត់ ​និង​​បាន​និយាយ​លេង​ជាមួយ​គាត់ជាង​១​ម៉ោង​ក៏​សុំ​​ស្គាល់គ្នា ហើយ​ពេល​នោះ​បុរស​២​នាក់​នោះ​បាន​ហៅ​ពួក​គាត់​ទាំង​២​នាក់​ទៅ​ផឹកស៊ី​នៅ​ក្នុង​ភោជនីយដ្ឋាន​ព្រះ​ច័​ន្ឋ​ពេញ​វង្ស​ នៅ​ម្តុំ​ច្រមុះជ្រូក​ក្បាលថ្នល់ ដោយ​បាន​ចូល​ផឹក​តាំងពី​ម៉ោង​១០​យប់​រហូត​ដល់​ម៉ោង​១១​យប់​ គាត់​និង​​មិត្តភក្តិ​ក៏​​ត្រូវ​បាន​គេ​ដាក់​ថ្នាំ​សណ្តំ បណ្តាល​ឱ្យ​​វិល​មុខ​វង្វេងវង្វាន់​ស្មារតី​ក៏​បាន​ដួល​សន្លប់ ៕

ព័ត៌​មាន​លម្អិត​មាន​ផ្សាយ​ជូន​នៅលើ​ទំព័រ​កា​សែត​កោះ​សន្តិភាព​