ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អគ្គិភ័យ​ឆេះ​​​ក្លឹ​ប ឃី ( KEY ) ​ផ្តាច់​ជីវិត​មនុស្ស​ប្រុស-​ស្រី​៥​នាក់ របួសធ្ងន់​​២​នាក់

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គ្រោះ​អគ្គិភ័យ​ដ៏​រន្ធត់​មួយ​បាន​សម្លាប់​មនុស្ស​ប្រុស​-​ស្រី​៥​នាក់ និង​២​នាក់​ទៀត​របួស​ធ្ងន់ធ្ងរ នៅ​ក្នុង​ក្លិប​កម្សាន្ត ឃី ក្លឹ​ប ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៧ កញ្ញា ២០១៥ នៅ​ក្នុង​ក្លិប​ឌី​ស្កូ​យីហោ​ឃី ក្លឹ​ប សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​អះអាង​ថា អ្នក​ស្លាប់​រួម​មាន​បុគ្គលិក​ទី​១-​ឈ្មោះ​កែ លី​យ៉ា អាយុ​១៦​ឆ្នាំ ស្នាក់​ភូមិ​ព្រែក​រាំង​១ សង្កាត់​កំពុង​សំណាញ់ ក្រុង​តា​ខ្មៅ ស្លាប់​ទី​២ ឈ្មោះ​សៅ មេ​សា អាយុ​១៩ ស្នាក់​ភូមិ​ព្រែក​រាំង​១ សង្កាត់​កំពុង​សំណាញ់ ក្រុង​តា​ខ្មៅ រោងចក្រ ស្លាប់​ទី​៣ ធឿ​ន ស្រី​រដ្ឋ អាយុ ១៧​ឆ្នាំ ស្នាក់​ភូមិ​ព្រែក​រាំង​១ សង្កាត់​កំពុង​សំណាញ់ ក្រុ​តា​ខ្មៅ ស្លាប់ ចំណែកឯ​សាកសព​ជន​រង​គ្រោះ​២​នាក់ និង​ជន​រង​គ្រោះ​២​នាក់​ទៀត ដែល​រង​របួស​ធ្ងន់ធ្ងរ​នោះ សត​ម្ថ​កិច្ច​នៅ​មិន​ទាន​ស្គាល់​អត្ត​ញ្ញាណ​នៅឡើយ​ទេ​។

យោង​តាម​សម្តី​របស់​ឈ្មោះ​គង់ ណា​រិ​ន អាយុ​១៧​ឆ្នាំ និង​ឈ្មោះ​បុត ប៊ុ​ន​ដ្ឋា អាយុ​១៧​ឆ្នាំ មាន​ទី​លំ​ភូមិ​ព្រែក​រាំង ឃុំ​កំពុង​សំណាញ់ ស្រុក​តា​ខ្មៅ ខេត្តកណ្តាល ជា​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​នេះ​បានឱ្យ​ដឹង​ថា មុន​កើតហេតុ គឺ​ក​ពុង​រៀបចំ​បើក​ដំណើរការ​ទទួលភ្ញៀវ តែ​ពេល​នោះ​មិនដឹង​យ៉ាងម៉េច ក៏​មាន​ភ្លើង​ឆាបឆេះ​ខ្លាំង​ចេញពី​កន្លែង​ចាក់​ភ្លេង DJ ។

គាត់​បន្ត​ទៀត គាត់​ព្យាយាមរ​ត់ទៅ​គោះ​ទ្វារ​បុគ្គលិក ដែល​កំពុង​ដេក​នៅ​លើ​បន្ទប់​ឡៅតឿ ខណៈ​ភ្លើង​ឆាបឆេះ​កាន់តែ​ខ្លាំង ប៉ុន្តែ​គ្មាន​អ្នក​ណា​ឆ្លើយ​តប​ជាមួយ​គាត់​នោះ​ទេ ។ ពេល​នោះ ខ្ញុំ​ក៏​សម្រេចចិត្ត​រំដោះខ្លួន​ចេញ​តាម​ច្រក​ទ្វារ​ខាងក្រោយ​តែ​ម្តង »​។ មន្ត្រី​នគរបាល​ប៉ុស្តិ៍​សង្កាត់​ចាក់​អង្រែ​ក្រោម​ម្នាក់​បានឱ្យ​ដឹង​ដែរ​ថា គាត់​បានឃើញ​ផ្សែង​ខ្មៅ​ហ៊ុយ​ឡើង​យ៉ាង​ក្រាស់ ប៉ុន្តែ​មិន​មាន​អណ្តាតភ្លើង​ទេ ទើប​គាត់ និង​ប្រជាពលរដ្ឋ​ជា​ច្រើន​មានការ​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ​បាន​អន្តរាគមន៍​ភ្លាម​ៗ បន្ទាប់​ពី​បានឃើញ​ហេតុការណ៍​កើត​នេះ​កើតឡើង​»​។

លោក​នេ​ត វ​ន្ថា បានឱ្យ​ដឹង​ដែរ​ថា ហេតុការណ៍​អគ្គិភ័យ​នេះ​កើតឡើង​ប្រមាណ​ជា​២​ម៉ោង​ក៏​ពន្លត់​រលត់​វិញ ដោយ​សមត្ថកិច្ច​លោក​អន្តរាគមន៍​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ជា​ច្រើន​គ្រឿង ហើយ​បាន​ទប់ស្កាត់​មិន​ឱ្យ​រាលដាល​ទៅ​ដល់​ផ្ទះ​ជិតខាង​ឡើយ​។  តែ​អ្វី​ដែល​គួរ​ឱ្យ​សោកស្តាយ​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ដ៏​រន្ធត់​មួយ​នេះ បាន​សម្លាប់​មនុស្ស​ប្រុស​ម្នាក់ និង​មនុស្ស​ស្រី​៤​នាក់​ជា​បុគ្គលិក ធ្វើការ​ក្នុង​ក្លិប​នេះ​តែ​ម្តង ។

សមត្ថកិច្ច​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ​នេះ គឺ​បណ្តាល​មក​ពី​ឈ្លក់ផ្សែង ទើប​ធ្វើ​ឱ្យ​បាត់បង់​ខ្យល់​អុកស៊ីហ្សែន និង​អ្នក​ត្រូវ​ភ្លើង​ឆាបឆេះ​អស់​មួយ​ចំហៀង​ខ្លួន​ក៏​មាន ទើប​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ស្លាប់​តែ​ម្តង ។

គួរ​រំលឹក​ថា កាលពី​មួយ​ឆ្នាំ​មុន នៅ​ថ្ងៃ​ទី​៦ វិច្ឆិកា ឆ្នាំ​២០១៤ នៅ​វេលា​ម៉ោង​៩ និង​៤៥​នាទី​ព្រឹក ក្លិប យីហោ ឃី នេះ ក៏​ធ្លាប់​មាន​គ្រោះ​អគ្គិភ័យ​បាន​កើតឡើង​នៅ​ក្នុង​ក្លិប​ដែល​មាន​អ្នក​ស្លាប់​៣​នាក់​ក្នុង​នោះ​រួម​មាន​ប្រពន្ធ​ថៅកែ​ម្នាក់​ផង​ដែរ ។ ឆ្លៀតឱកាស​នោះ​ដែរ សមត្ថកិច្ច​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​រាជធានី ក៏​បាន​អំពាវនាវ​ទៅ​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ដែល​មាន​អាជីវកម្ម សិប្បកម្ម​ទាំង​ធំ​ទាំង​តូច​ក្តី ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ប្រើប្រាស់​ហ្គា​ស​អគ្គិសនី ភ្លើង​ធូប ទៀន ជាដើម ហើយ​ថា គ្រប់​ស្ថាប័នរដ្ឋ​និង​ឯកជន ត្រូវ​បំពាក់​បំពង់​ពន្លត់​អគ្គិភ័យ​ជា​ប្រចាំ​នៅ​កន្លែងធ្វើការ ។ មួយវិញទៀត ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ចេះ​សហការ​ចូលរួម​អន្តរាគមន៍​ជួយ​គ្នា​ជាបឋម ពេល​មាន​អគ្គិភ័យ​កើតឡើង និង​ត្រូវ​ចាំ​លេខ​អង្គភាព​ពន្លត់​អគ្គិភ័យ ៦៦៦៕