រាជធានីភ្នំពេញ ៖ បុរសម្នាក់បានចង.កសម្លាប់ខ្លួននៅលើកាំជណ្តើរមុខបន្ទប់ជួលរបស់ខ្លួនជាន់ទី១បណ្តាលឱ្យស្លាប់ដូចបំណង ដោយសារខឹងនឹងប្រពន្ធដើមចេះតែប្រចណ្ឌរករឿងរឿងខ្លួននៅទាក់ទងជាមួយប្រពន្ធចុង។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពី១ និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ កញ្ញា ២០១៥ នៅចំណុចផ្ទះជួលលេខ71c ខាងកើតសណ្ឋារគាទន្លេសេកុង ផ្លូវលេខ១២២ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។
សពរបស់បុរសគិតខ្លីខាងលើឈ្មោះហៀប ធី អាយុ៤២ឆ្នាំ មុខរបរត់រ៉ឺម៉ក់ម៉ូតូ មានស្រុកកំណើរនៅក្នុងភូមិចេក ឃុំពាងរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានប្រពន្ធដើមឈ្មោះលិញ ចាន់ធី អាយុ៤៦ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគារជុងស៊ីញ ។ ទាំង២នាក់ប្តីប្រពន្ធស្នាក់នៅក្នុងបន្ទប់ជួលលេខ៣ ក្នុងផ្ទះលេខ71cកើតហេតុខាងលើ។
ចំណែកប្រពន្ធចុងមិនបានស្គាល់អត្តសញ្ញាណឡើយ។ នៅចំពោះមុខសមត្ថកិច្ច និងក្រុមអ្នកកាសែត ស្ត្រីជាប្រពន្ធដើមបានប្រាប់ឱ្យដឹងថា មុនពេលប្តីគាត់គិតខ្លីចង.កសម្លាប់ខ្លួនបែបនេះ គឺប្តីគាត់ និងគាត់បានអង្គុយផឹកស្រាថ្នាំជាមួយគ្នាអស់២លីត្រ ដោយផឹកតាំងពីម៉ោង១០យប់រហូតដល់ម៉ោង១០ និង៣០នាទីយប់ គាត់ក៏បាននិយាយរករឿងប្តីគាត់ថា ហេតុអីនៅតែទាក់ទងជាមួយប្រពន្ធចុងទៀត ហើយថែមទាំងធ្វើឱ្យប្រពន្ធចុងនោះមានផ្ទៃពោះ៤ខែថែមទៀត ។
ពេលនោះប្តីគាត់បានខឹងសម្បាយ៉ាងខ្លាំង និងបានប្រកែកថា គាត់មិនបានទាក់ទងជាមួយស្ត្រីជាប្រពន្ធចុងនោះទេ តែដោយសារគាត់មិនព្រមស្តាប់ ស្រាប់តែប្តីរបស់គាត់បានរត់ទៅទាញកន្ត្រៃដែកបំរុងចាក់សម្លាប់ខ្លួន តែត្រូវគាត់ឃាត់ទាន់ ទើបមិនអី។
ប្រពន្ធដើមបានឱ្យដឹងទៀតថា ពេលនោះគាត់ និងប្តីគាត់ឈប់ឈ្លោះប្រកែកគ្នាទៀតហើយ និងបានដេកក្នុងបន្ទប់ដូចរាល់ដង ស្រាប់តែនៅវេលាម៉ោង១ និង៤៥នាទីរំលងអធ្រាត្រ ម្ចាស់ផ្ទះបានមកស្រែកប្រាប់គាត់ថា ប្តីគាត់បានចង.កនឹងក្រមាសម្លាប់ខ្លួននៅកាំជណ្តើរមុខបន្ទប់របស់គាត់ស្លាប់បាត់ទៅហើយ៕
ចែករំលែកព័តមាននេះ