ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​5​នាក់​ក្នុង​ការ​ផ្ទុះ​ឆេះ​រោងចក្រ​កាំជ្រួច​ភ្លើង​មួយ​នៅ​អេ​ស្ប៉ា​ញ

8 ឆ្នាំ មុន

មនុស្ស​៥​នាក់​បាន​ត្រូវ​ស្លា.ប់ ហើយ​៦​នាក់​ទៀត​រង​របួស​ដោយសារ​ការ​ផ្ទុះ​ឆេះ​មួយ​ដែល​កើត​មាន​កាលពី​ថ្ងៃ​ទី​៣១ សីហា ក្នុង​រោងចក្រ​ផលិត​កាំជ្រួច​ភ្លើង​មួយ​ស្ថិត​នៅ​ជិត​ទីក្រុង SARAGOSSE ភាគ​ឦសាន​អេ​ស្ប៉ា​ញ ។

មនុស្ស​៥​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​៦​នាក់​ទៀត​រង​របួស​ដោយសារ​ការ​ផ្ទុះ​ឆេះ​មួយ​ដែល​កើត​មាន​កាលពី​ថ្ងៃ​ទី​៣១ សីហា ក្នុង​រោងចក្រ​ផលិត​កាំជ្រួច​ភ្លើង​មួយ​ស្ថិត​នៅ​ជិត​ទីក្រុង SARAGOSSE ភាគ​ឦសាន​អេ​ស្ប៉ា​ញ ។

ផ្នែក​សង្គ្រោះ​បន្ទាន់​និយាយ​ថា ជន​រង​គ្រោះ​៤​នាក់​ស្លាប់​នៅ​នឹង​កន្លែង ហើយ​មនុស្ស​ម្នាក់​ទៀត​ស្លាប់​នៅ​មន្ទីរពេទ្យ ។ ការ​ផ្ទុះ​កើត​មាន​នា​វេលា​ម៉ោង​១៤​និង​១៥​នាទី ម៉ោង​ក្នុងស្រុក ហើយ​ពួក​អ្នក​ពន្លត់ភ្លើង​និយាយ​ថា នៅ​មានការ​ផ្ទុះ​តូច​ៗ​ទៀត រួច​តំបន់​រោងចក្រ​នេះ​នៅ​តែ​មាន​គ្រោះថ្នាក់ ព្រោះ​នៅ​សល់​សារធាតុ​នានា​ដែល​អាច​ផ្ទុះ ។

តាម​រូបភាព​នានា​របស់​កាកបាទក្រហម​អេ​ស្ប៉ា​ញ គេ​អាច​ឃើញ​ពពក​ផ្សែងហុយ​ចេញ​ពីលើ​បណ្តា​ឃ្លាំង​របស់​សហគ្រាស PIROTECNIA ZARAGOZANASA ដែល​មាន​ទីតាំង​ទំហំ​១២​ហិ​កតា ។ សហគ្រាស​នេះ​ស្ថិត​នៅ​ចម្ងាយ​មិន​ដល់​១០​គីឡូម៉ែត្រ​ពី​ព្រ​លាន​យន្តហោះ​ក្រុង SARAGOSSE ។ រោងចក្រ​នេះ​ប្រើ​មនុស្ស​ជិត​៤០​នាក់​ផលិត​កាំជ្រួច​ភ្លើង ។ សម្រាប់​ពេល​នេះ​គេ​នៅ​ពុំ​ទាន់​ដឹង​ថា តើ​ការ​ផ្ទុះ​បណ្តាល​មក​ពី​អ្វី​នៅឡើយ ៕