ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដីកា​កោះ​ហៅ​កញ្ញា សាសា ​លើក​ទី២

9 ឆ្នាំ មុន

​ខេត្ត​បាត់​ដំបង ៖ ​ប្រភព​ព័ត៌មាន​​ជឿជាក់​មួយ​​បាន​ប្រាប់​កោះសន្តិភាព​ថា សាលា​ដំបូង​​ខេត្ត​បាត់​ដំបង​​បាន​ចេញ​ដីកា​កោះហៅ​កញ្ញា ​ឯក សុជាតា ហៅ​សាសា ​​ថ្ងៃទី​២៨ ​សីហា ​ជា​ដី​កា​កោះ​ហៅ​​​លើក​ទី​២

​ខេត្ត​បាត់​ដំបង ៖ ​ប្រភព​ព័ត៌មាន​​ជឿជាក់​មួយ​​បាន​ប្រាប់​កោះសន្តិភាព​ថា សាលា​ដំបូង​​ខេត្ត​បាត់​ដំបង​​បាន​ចេញ​ដីកា​កោះហៅ​កញ្ញា ​ឯក សុជាតា ហៅ​សាសា ​​ថ្ងៃទី​២៨ ​សីហា ​ជា​ដី​កា​កោះ​ហៅ​​​លើក​ទី​២ បន្ទាប់​ពី​​​កញ្ញា សា​សា មិន​ចូល​​ខ្លួន​តាម​​ដីកា​កោះហៅ​លើក​ទី១ ​កាលពី​​សប្តាហ៍​មុន​ ។

អ្នក ​ច្បាប់​សាលា​ដំបូង​ប្រាប់​កោះ​សន្តិភាព​ថា សម្រាប់​ដីកា​កោះហៅ​លើក​ទី២នេះ ប្រសិន​បើ​សាមុី​ខ្លួន​មិន​ចូល​​ខ្លួន​តាម​ការ​កំណត់​​ទៀត​នោះ ដី​កា​លើក​ទី​៣​នឹង​ត្រូវ​បញ្ជា​​ឱ្យ​សមត្ថកិច្ច​​​នាំ​ខ្លួន​តាម​នីតិវិធី មិន​អាច​រំលង​បាន​ឡើយ ។​

​ដោយ​សារ​តែ​មិន​អាច​ទាក់​ទង​បាន​​តាម​​រយៈ​ ទូរស័ព្ទ​ដែល​កោះ​សន្តិភាព​​ធ្លាប់​តែ​ជួប​សម្ភាសន៍​នោះ យើង​​គិត​ថា ​កញ្ញា សាសា ប្រាកដ​ជា​កំពុង​ស្នាក់នៅ​​​ក្នុង​ក្រុង​បាង​កក​នៅឡើយ​ទេ ។ ​សប្តាហ៍​កន្លង​ទៅ ​ឪពុក​របស់​សាសា​ បាន​ប្រាប់​មេធាវី​ថា ដោយ​សារ​​តែ​កូនស្រី​គាត់​យីអ៊ុន​ដាក់​ពេក​ ឆ្នាំ​នេះ​មិន​អាច​ឱ្យ​ស្នាក់​នៅ​ក្នុង​ស្រុក​បាន​ទេ ​​ទើប​ឱ្យ​​​ទៅ​ស្នាក់​នៅ​​ប្រ​​ទេស​ថៃ​មួយ​​រយៈ​​ទៀត​ ទម្រាំ​យីអ៊ុន​ឡើង​ ។​

គួរ​កត់​សម្គាល់​ថា ​ឧកញ៉ា សុខ ប៊ុន ជា​អ្នក​មាន​ប្រាក់បាន​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ ​ក្នុង​អំឡុង​​មាន​​បញ្ហា​ជា​មួយ​កញ្ញា សាសា ​ប៉ុន្តែ​​មាន​ចិត្ត​ក្លា​ហាន​​​ហ៊ាន​វិល​វិញ​ ដើម្បី​​ឱ្យ​តុលា​រក​យុត្តិធម៌ ហើយ​​សុខ​ចិត្ត​​ចូល​ពន្ធ​នា​គារ​​​​ទៅ​តាម​ទោស​កំហុស​ដែល​​​គាត់​បាន​ ប្រព្រឹត្ត ។

​ចំណែក​​ កញ្ញា សាសា វិញ ​គ្រាន់​តែ​​ជា​អ្ន​ក​ល្បី​​ខាង​រូប​កាយ​មាន​សម្រស់​​ខាង​សិច​ស៊ី​ប៉ុណ្ណោះ ​មិន​អាច​គិតខ្លី​ថា «ច្បាប់​ខ្លាច» មិន​ហ៊ាន​អនុវត្ត​ន៍​ ​មិន​អាច​រក​យុត្តិធម៌​ចំពោះ​រូប​នាង​បាន​នោះទេ ។ ការ​គេច​ខ្លួន​បាន​ត្រឹម​តែ​មួយ​រយៈ​ពេល​​​ប៉ុណ្ណោះ ​មិន​អាច​គេច​រហូត​បាន​ឡើយ ។​

គួរ​កត់​សម្គាល់​ទៀត​ថា លោក ឈូក​ បណ្ឌិត ​អតីត​អភិ​បាល​ក្រុង​បាវិត ​ដែល​មាន​ខ្នង​ក្រាស់​​រឹង​ដូច​​ស្បែក​ក្របី​ ​គេច​ខ្លួន​បាន​​ត្រឹម​​តែ​មួយ​​រយៈ​ពេល​ប៉ុណ្ណោះ ​ដែល​ទី​​បំផុត​​​​មិន​អាច​​សម្ងំ​​សុខ​បាន​ ក៏​ចូល​​ខ្លួន​​ដោយ​ខ្លួន​ឯង​​ ដើម្បី​ឱ្យ​​ច្បាប់​បាន​អនុវត្ត ។

​អ្នក​កាសែត​ទាំង​ឡាយពេល​នេះ​មិន ​​​ខុស​ពី​ កញ្ញា​ សាសា និយាយ​​បង្ហោះ​ផ្លែ​ផ្កា​តាម​​​ប្រព័ន្ធ​សង្គម​ហ្វេស​ប៊ុក​​ទេ ​ដោយ​​បញ្ចេញ​ទស្សនៈ​​យ៉ាង​ក្រអឺត​ក្រទមថា ​​អ្នក​កាសែត​​កំពុង​ធ្វើ​ឱ្យ​ «ល្បី​និង​កាន់​តែ​ល្បី​» នោះ​ពិត​ជា​និយាយ​ត្រូវ​​មែន​ ។ ​ពិត​ជា «ល្បី​ល្បាញ​» ពេញ​នគរ​មែន​!!