ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូ​លី​ស​ថៃ​​និយាយ​ថា ជនសង្ស័យ​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​បាងកក​​ចាប់ខ្លួន​បាន​​ហើយ

8 ឆ្នាំ មុន

ក្រុង​​បាងកក ៖ អ្នកនាំពាក្យ​ប៉ូលិស​ជាតិ​បាន​និយាយ​ថា ប៉ូលិស​ប្រមាណជា​១០០នាក់ រួម​ជាមួយទាហាន​បាន​បើក​ប្រតិបត្តិ​ការ​ឡោម​ព័ទ្ធ និង​ឆ្មក់​ចូល​​ផ្ទះ​ល្វែង​មួយកន្លែង នៅ​ភាគ​ខាងជើង​​ទីក្រុង​បាងកក កាលពី​​ថ្ងៃ​សៅរ៍ ទី​២៩ សីហា នេះ ដោយ​បាន​​រក​ឃើញ

ក្រុង​​បាងកក ៖ អ្នកនាំពាក្យ​ប៉ូលិស​ជាតិ​បាន​និយាយ​ថា ប៉ូលិស​ប្រមាណជា​១០០នាក់ រួម​ជាមួយទាហាន​បាន​បើក​ប្រតិបត្តិ​ការ​ឡោម​ព័ទ្ធ និង​ឆ្មក់​ចូល​​ផ្ទះ​ល្វែង​មួយកន្លែង នៅ​ភាគ​ខាងជើង​​ទីក្រុង​បាងកក កាលពី​​ថ្ងៃ​សៅរ៍ ទី​២៩ សីហា នេះ ដោយ​បាន​​រក​ឃើញ​​ស​មា្ភ​រ​ដែល​អាច​បង្កើត​ជា​​គ្រាប់បែក​បាន ។ ការ​​ប្រមាញ់​របស់​ប៉ូ​លិ​ស​ថៃ ចំពោះ​​ជនល្មើស​នៃ​ការ​បំផ្ទុះ​គ្រាប់បែក​​សម្លាប់​មនុស្ស​​២០​នាក់ និង​រងរបួសជាង១០០នាក់នៅ​ទីក្រុង​បាង​កក ។

អ្នកនាំពាក្យ​ប៉ូលិស​​ជាតិ​បន្ត​ថា ជនសង្ស័យ​រូប​នេះ «​មើលទៅ​ដូច​គ្នា ​​ជា​​​មួយ​រូប​ព្រៀងដែល​យើង​កំពុង​តែ​ស្វែងរក​» ។ លោក​​បន្ត​ទៀត​​​ថា ប៉ូលិស​បាន​រក​ឃើញ​ស​មា្ភ​រ​មាន​ច្រើនដែល​អាច​ប្រើ​វា ដើម្បី​ធ្វើ​​​គ្រាប់បែក​​ ​។

ប៉ុន្តែ​ស្នងការ​រង​ប៉ូលិស​ជាតិ​ លោក​ឧត្តមសេនីយ៍ Chaijinda បាន​ប្រាប់​អ្នកកាសែត​កាលពី​រសៀល​ថ្ងៃ​សៅរ៍នេះ​ថា វា​នៅ​មិន​ទាន់​ច្បាស់លាស់​នៅឡើយ​ទេ ថា​តើបុរស​ម្នាក់​ដែល​ចាប់ខ្លួន​បាន​​នោះ គឺ​ដូច​គ្នា​ជាមួយនឹង​មនុស្ស​ក្នុង​រូបភាព​កា​មេរ៉ា​សុវត្ថិភាព ។

គួរ​រំលឹក​ថា គ្រាប់បែក​​​មួយ​គ្រាប់​​បាន​ផ្ទុះ​សម្លាប់​មនុស្ស​នៅ​ចេតិយ Erawan ទីក្រុង​បាងកក កាលពី​វេលា​យប់​ថ្ងៃ​ទី​១៧ សីហា កន្លងមក ដោយ​បាន​សម្លាប់​មនុស្ស20​នាក់ ភាគច្រើន​ជា​ភ្ញៀវ​ទេស​ចរ ។