ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វែក​មុខ​ជន​សង្ស័យ​រំលោ.ភ​ក្មេង​ស្រីជន​ជាតិ​ព្នង​អាយុ​១២​ឆ្នាំ​នៅ​ស្រុក​កែវ​សីមា​

9 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គិរី​ ៖ ជនសង្ស័យ​រំលោ.ភ​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ ជនជាតិ​ភ្ន​ង​បាន​សម្រេចនៅ​ភូមិ​ចក់​ចារ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សី​មា កាលពី​ថ្ងៃ​ទី​២៤ ​សីហា ​២០១៥

ខេត្ត​មណ្ឌល​គិរី​ ៖ ជនសង្ស័យ​រំលោភ​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ ជនជាតិ​ភ្ន​ង​បាន​សម្រេចនៅ​ភូមិ​ចក់​ចារ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សី​មា កាលពី​ថ្ងៃ​ទី​២៤ ​សីហា ​២០១៥ នៅ​គ្រា​ដែល​ក្មេង​ស្រី​រង​គ្រោះ​កំពុង​ស្ទូចត្រី​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក សហការ​ជាមួយ​កម្លាំង​នគរបាល​ថ្នាក់​ខេត្តចាប់ខ្លួន​បាន​ហើយ​នៅ​ម៉ោង​ជិត៧​យប់​ថ្ងៃ​ទី២៥ ​សីហា ​​២០១៥​​​។

លោក សូ សុវណ្ណ ស្នងការ​រង​ខេត្តបាន​ប្រាប់​ឲ្យ​ដឹង​ថា ដោយ​មានការ​បញ្ជា​ផ្ទាល់​ពីលោក ញ៉ែ​ម វ៉ា​ន់​នី ស្នងការ​ខេត្តមណ្ឌលគិរីឲ្យ​ធ្វើការ​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ជនសង្ស័យក្នុង​ករណី​រំលោភ​ក្មេង​ស្រី​ខាងលើ​នោះ កម្លាំង​នគរបាល​បាន​ធ្វើការស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​បាន និង​នាំ​ខ្លួន​ទៅ​សួរនាំនៅ​អធិការ​ស្រុក​កែវ​សីមា​។ 

លោក សូ សុវណ្ណ បាន​បញ្ជាក់​ទៀត​ថា ជនសង្ស័យ​ល្មោភកាម​រូប​នេះ មានឈ្មោះ ឡែ​ម សាន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ​ មុខរបរកសិករ រស់នៅ​ឃុំ​ជាមួយ​ក្មេង​ស្រី​រង​គ្រោះ​។ ចំពោះ​មុខ​សមត្ថកិច្ច ជន​សង្ស័យ​រូប​នេះ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាប់​រំលោភ​ក្មេង​ស្រី​រង​គ្រោះ​មែន ហើយ​នៅ​ថ្ងៃស្អែក ជនសង្ស័យ​រូប​នេះ នឹង​ត្រូវ​សមត្ថ​កិច្ច​​បញ្ជូនទៅ​កាន់​ស្នងការ​ខេត្ត ដើម្បី​ចាត់ការ​បញ្ជូន​បន្ត​ទៅ​កាន់សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់​៕