រាជធានីភ្នំពេញ ៖ ប្រភពព័ត៌មានជំហានដំបូងបានឱ្យដឹងថា បុរសជនជាតិម៉ាឡេស៊ីម្នាក់បានដាច់ចិត្តចង.កធ្វើអត្តឃាតនៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ ហូមលែនឌ៍ (Homeland Guess House) ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង៣០នាទី ថ្ងៃទី២៤ សីហា ២០១៥ នៅចំណុចផ្ទះសំណាក់ខាងលើដែលមានទីតាំងនៅផ្ទះលេខ១៥ ផ្លូវលេខ៣០៤ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន ។
ប្រភពបានឱ្យដឹងថា ជនជាតិម៉ាឡេស៊ីនោះឈ្មោះ PHANG JUINN SYONG ភេទប្រុស អាយុ៤៥ឆ្នាំ ។
ពេលនេះសមត្ថកិច្ចកិច្ច និងស្ថានទូតកំពុងពិនិត្យ និងធ្វើកោសល្យវិច្ច័យសព ។
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ