ប៉ូលិសគូសបញ្ជាក់កាលពីថ្ងៃទី២៣ សីហាថា តុល្យការនៃការធ្លាក់យន្តហោះមួយកាលពីថ្ងៃទី២២ សីហា នៅ WEST SUSSEX ភាគអាគ្នេយ៍ប្រទេសអង់គ្លេស អ្នកស្លាប់អាចឡើងដល់១១នាក់ ដែលតុល្យការលើកមុនរៀបរាប់ពីមនុស្សស្លាប់៧នាក់ ។
លោក STEVE BARRY ប្រមុខរងនៃប៉ូលិសក្រុង SUSSEX ថ្លែងថា គួរឱ្យសោកស្តាយក្រោយការងារដំបូងនៅនឹងកន្លែងរបស់យើង នោះយើងបានកំណត់នាពេលនេះនូវអត្តសញ្ញាណរបស់មនុស្ស១១នាក់ដែលយើងសន្មត់ថា ស្លាប់ក្នុងសោកនាដកម្មនេះ ។
យន្តហោះធុន HAKER HUNTER បានធ្លាក់លើផ្លូវថ្នល់សំខាន់មួយនាវេលាម៉ោងប្រមាណជា១៣និង២០នាទី ម៉ោងក្នុងស្រុក ថ្ងៃទី២២ សីហា ពេលចូលរួមហោះបង្ហាញឫទ្ធិក្នុងពិធីមហោស្រពយន្តហោះ SHOREHAM AIR -SHOW ។ ប៉ូលិសក្រុង SUSSEX និយាយថា យន្តហោះនេះមិនអាចឡើងវិញបានក្រោយពីវាហោះឆាប ។ របាយការណ៍លើកមុនរបស់ប៉ូលិសមូលដ្ឋានកាលពីថ្ងៃទី២២ សីហា គូសបញ្ជាក់ពីមនុស្សស្លាប់៧នាក់ និងជាង១០នាក់រងរបួសក្នុងគ្រោះថ្នាក់នេះ ៕







ចែករំលែកព័តមាននេះ