ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានការ​ផ្ទុះ​យ៉ាង​ខ្លាំង​ក្នុង​អគារ​យោធា​អា​មេ​រិ​កមួយ​ជិត​ក្រុង​តូ​ក្យូ

10 ឆ្នាំ មុន

មន្ទីរ​ប៉ង់​តា​ហ្គោ​ន ព្រមទាំង​ក្រុម​ពន្លត់ភ្លើង​ជ​ប៉ុ​ន​គូសបញ្ជាក់​ថា ការ​ផ្ទុះ​ឆេះ​នានា​កើត​មាន​កាលពី​វេលា​រំលង​អធ្រាត្រ​ថ្ងៃ​ទី​២៤ សីហា នៅ​ទីតាំង​យោធា​អា​មេ​រិ​កមួយ​ជិត​ក្រុង​តូ​ក្យូ បណ្តាល​ឱ្យ​មាន​អគ្គិភ័យ ក៏​ប៉ុ​ន្តែ​ពុំ​បណ្តាល​ឱ្យ​មាន​ជន​រង​គ្រោះ​ឡើយ ។

អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក​រៀបរាប់​ប្រាប់ AFP ថា ការ​ផ្ទុះ​មួយ​កើត​មាន​ក្រោយ​ពេល​រំលង​អធ្រាត្រ​ម៉ោង​នៅ​ជ​ប៉ុ​ន ក្នុង​អគារ​មួយ​របស់​កងទ័ព​អា​មេ​រិ​ក គឺ​ឃ្លាំង​សា​ហ្គា​មី ក្នុង​ទីក្រុង​សា​ហ្គា​មី​ហា​រ៉ា ប្រទេស​ជ​ប៉ុ​ន ចម្ងាយ​ប្រមាណ​ជា​៤០​គីឡូម៉ែត្រ​ភាគ​និរតី​ក្រុង​តូ​ក្យូ ។ ក្នុង​សេចក្តី​ប្រកាស​មួយ​អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា ពុំ​មាន​ព័ត៌មាន​ទាក់ទិន​នឹង​ជន​រង​គ្រោះ​ឡើយ ។

ក្រុម​ពន្លត់ភ្លើង​មូលដ្ឋាន​បាន​បញ្ជូន​រថយន្ត​បាញ់​ទឹក​១៣​គ្រឿង​ទៅ​កាន់​កន្លែង​ឆេះ ហើយ​ភ្លើង​ទីបំផុត​បាន​រលត់​៦​ម៉ោង​ក្រោយមក ដោយ​ពុំ​រាលដាល​ដល់​អគារ​ឯទៀត​ៗ​នៅ​ជុំវិញ​ឡើយ ។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក​បញ្ជាក់​ថា ឃ្លាំង​ស្តុក​នេះ​ពុំ​មាន​គ្រាប់រំសេវ ឬ​ក៏​វត្ថុ​ធាតុ​វិទ្យុសកម្ម​ឡើយ ។ អគារ​នោះ​ពុំ​ទទួល​ស្តុក​បណ្តា​សម្ភារ​គ្រោះថ្នាក់​ឡើយ ។ យើង​កំពុង​តែ​កំណត់​ឱ្យ​ច្បាស់ តើ​មាន​អ្វីខ្លះ​ក្នុង​អគារ​នេះ ព្រមទាំង​មូលហេតុ​នៃ​ការ​ផ្ទុះ ។

វី​ដេ​អូ​មួយ​ថត​ដោយ​ប្រជាជន​ម្នាក់ ហើយ​ផ្សាយ​តាម​អីុន​ធើ​រ​ណេ​ត គេ​ឃើញ​ដុំ​ភ្លើង​ខ្ទេច​ចេញ​ដូច​កាំជ្រួច​ពី​អគារ​នេះ​ដែល​កំពុង​ឆាបឆេះ​។ ការ​ផ្ទុះ​ខ្លាំង​ៗ​អាច​ស្តាប់​ឮជា​ច្រើន​គីឡូម៉ែត្រ ៕