ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ថៃ​ថា​មានការ​ខ្វះខាត «​ឧបករណ៍​ទំនើប​» ដើម្បី​តាម​ចាប់ខ្លួន​ជនសង្ស័យ​បំផ្ទុះ​គ្រាប់បែក

8 ឆ្នាំ មុន

ក្រុង​បាងកក ៖ អាជ្ញាធរ​ថៃ​កាលពី​ថ្ងៃអាទិត្យ ទី​២៣ សីហា ២០១៥ បាន​ជំរុញ​ឱ្យ​មានការ​អត់ធ្មត់​ក្នុង​ការ​ប្រមាញ់​អ្នក​បំផ្ទុះ​គ្រាប់បែក​នៅ​ទី​សក្ការៈបូជា​នៅ​ទីក្រុង​បាងកក ។ ប្រធាន​ប៉ូ​លី​សបាន​សារភាព​ថា ប្រទេស​ថៃ​ខ្វះ​មួយ​ចំនួន​នៃ «​ឧបករណ៍​ទំនើប​»

ក្រុង​បាងកក ៖ អាជ្ញាធរ​ថៃ​កាលពី​ថ្ងៃអាទិត្យ ទី​២៣ សីហា ២០១៥ បាន​ជំរុញ​ឱ្យ​មានការ​អត់ធ្មត់​ក្នុង​ការ​ប្រមាញ់​អ្នក​បំផ្ទុះ​គ្រាប់បែក​នៅ​ទី​សក្ការៈបូជា​នៅ​ទីក្រុង​បាងកក ។ ប្រធាន​ប៉ូ​លី​សបាន​សារភាព​ថា ប្រទេស​ថៃ​ខ្វះ​មួយ​ចំនួន​នៃ «​ឧបករណ៍​ទំនើប​» ដើម្បី​ស្វែងរក​ជនសង្ស័យ​សំខាន់ ដែល​បាន​ចាប់​យក​រូបភាព​នៅ​លើ​កាមេរ៉ា​សន្តិសុខ ។

ការ​និយាយ​បែប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​រយៈពេល​៦​ថ្ងៃ​បន្ទាប់​ពី​ការ​វាយប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​ដែល​បាន​សម្លាប់​មនុស្ស​២០​នាក់​នៅ​ក្នុង​បេះដូង​របស់​រដ្ឋធានី​ពាណិជ្ជកម្ម​របស់​ប្រទេស​ថៃ ។

ការ​ប្រមាញ់​ជនសង្ស័យ​បំផ្ទុះ​គ្រាប់បែក​បាន​ផ្តោត​គោលដៅ​សំខាន់​លើ​ជនសង្ស័យ​អាវយឺត​លឿង​ម្នាក់​ដែល​បាន​ចាប់​រូបភាព​ឃើញ​នៅ​លើ​កាមេរ៉ា​ស​វត្ថិ​ភាព CCTV ដោយ​ឃើញ​បាន​ដាក់ កាបូប​ស្ទា​យ​មួយ​នៅ​ក្រោម​កៅអី​នៅ​ទី​សក្ការៈបូជា Erawan មុន​ពេល​មាន​ហេតុការណ៍​ការ​ផ្ទុះ​នេះ ៕