យោងតាម YONHAP អ្នកទទួលខុសត្រូវម្នាក់របស់កងទ័ពកូរ៉េខាងត្បូងបាននិយាយថា នាវាមុជទឹកកូរ៉េខាងជើងជាង៥០គ្រឿងបានចាកចេញពីមូលដ្ឋានរបស់ខ្លួនដែលមានន័យថា ក្រុងព្យុងយ៉ាងរៀបចំខ្លួនចំពោះការប៉ះទង្គិចគ្នា ខណៈគណៈប្រតិភូកូរ៉េទាំង២ជួបគ្នានាថ្ងៃទី២៣ សីហា នៅភូមិប៉ានបុនហ្សូម ប៉ុនប៉ងសម្រាលភាពតានតឹង។
ប្រភពនេះបានប្រាប់ក្រុមអ្នកកាសែតថា ៧០ភាគរយនៃនាវាមុជទឹកកូរ៉េខាងជើងចាកចេញពីមូលដ្ឋាន ហើយពុំដឹងថា ទៅកាន់ទីណា។
កងម៉ារីនកូរ៉េខាងជើងមាននាវាមុជទឹកជាង៧០គ្រឿង។ កូរ៉េខាងជើងក៏បង្កើនចំនួនកងកាំភ្លើងធំទ្វេមួយជា២នៅតាមព្រំដែនដែរ ដែលទទួលបញ្ជាឱ្យត្រៀមប្រយុទ្ធ៕
ចែករំលែកព័តមាននេះ