ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទិញ​ថា ឱ្យលុយហើយ អ្នក​លក់​ថា នៅ ឈ្លោះគ្នាផ្ទុះហិ.ង្សា​ផ្អើលផ្សារឈូកមាស

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​មុន​នេះ​បន្តិច មាន​ហេតុការណ៍​វាយតប់​គ្នា​ផ្អើល​ក្នុង​ផ្សារ​ឈូក​មាស រវាង​អា​ជី​វ​ករ​លក់​គ្រឿង​សមុទ្រនិង​ប្រហិត ជាមួយ​និង​អ្នកទិញ ដោយ​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​ថា ឱ្យ​លុយ​រួច​ហើយ តែ​អ្នកទិញ​ថា មិន​បាន​ទទួល​​លុយ​នោះ​ទេ ។

ហេតុការណ៍​នេះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​០១ និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២២ សីហា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ក្នុង​ផ្សារ​ឈូក​មាស ក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។

ប្រភព​បន្ត​ថា មុន​ដំបូង គេ​ឃើញ​ភាគី​អ្នកទិញ​មាន​គ្នា​ប្រុស​-​ស្រី​ចំនួន​៣​នាក់​ជិះ​ម៉ូតូ​ឌ្រី​ម​ចុះ​មក​ទិញ​នៅ​កន្លែង​ទីតាំង​ខាងលើ ដោយ​ទិញ​ប្រហិត​ក្តាមតែ​ទូទាត់​លុយ​រួច​ហើយ ក្នុង​នោះ​ក៏​បាន​ទិញ​ក្តាម​បន្ថែម​ទៀតហើយ​ក៏​អះអាង​ថា ឱ្យ​លុយ​រួច​ហើយ​ដែរ តែ​ត្រូវ​បាន​អ្នក​លក់​និយាយ​ថា មិន​បាន​ទទួល​លុយ​ទេ ក៏​ប្រកែក​គ្នា​រហូត​ដល់​ផ្ទុះ​ហិង្សា​តែ​ម្តង ។

ប្រភព​បន្ត​ទៀត​ថា បន្ទាប់​ឈ្លោះ​វាយ​គ្នា​ហើយ​នោះ ភាគី​ខាង​អ្នកទិញ​មិន​បាន​យក​ក្តាម​ទេ នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​បាត់​ទៅ ។