ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បុរស​ម្នាក់​ពី​បទ​ប៉ុនប៉ង​រំលោភ​ក្មេង​ស្រី​អាយុ​៧​ឆ្នាំ​នៅ​ចាក់​អង្រែ​ក្រោម

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​ភ្លាម​ៗ​ខណៈ​ពេល​ធ្វើ​សកម្មភាព​ប៉ុនប៉ង​រំលោភ​ក្មេង​ស្រី​ម្នាក់ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​២១ សីហា ២០១៥ ស្ថិត​នៅ​ភូមិ​ព្រែក​តាឡុ​ង​១ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

លោក ម៉េ​ង វិមាន​ដា​រ៉ា អធិការរង​នគរបាល​ខណ្ឌមានជ័យ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ប៉ុនប៉ង​រំលោភ​ក្មេង​ស្រី​នេះ​ឈ្មោះ​សាន់ ប៉េង​សួគ៌ អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុង​វិហារ​យេស៊ូ​គ្រឹ​ស្ត រីឯ​ក្មេង​ស្រី​រង​គ្រោះ​ទើបតែ​មាន​អាយុ​៧​ឆ្នាំ​ប៉ុណ្ណោះ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ប្តឹង​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ក្មេង​ស្រី​រង​គ្រោះ​បាន​ចេញពី​សាលារៀន​ត្រឡប់​ទៅ​ផ្ទះ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២  លុះដល់​ចំណុច​កើតហេតុ​ខាងលើ​ស្រាប់តែ​ជនសង្ស័យ​បាន​ស្ទុះ​មក​ចាប់​អោប​ថើប បន្ទាប់​មក​យកដៃ​ទៅ​អង្អែល​ប្រដាប់​ភេទ ។ ខណៈ​នេះ​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រឹង​រើបម្រះ និង​ស្រែកយំ​ខ្លាំង​ៗ ក៏​បានឮ​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​ចេញ​មក​សួរនាំ និង​ប្តឹង​សមត្ថកិច្ច​ឱ្យមក​ចាប់ខ្លួន​ជនសង្ស័យ​តែ​ម្តង ៕