ខេត្តព្រះសីហនុ ៖ កាលពីវេលាព្រឹកថ្ងៃទី១៧ សីហា ២០១៥ នេះ ការិយាល័យអន្តោប្រវេសន៍ បានធ្វើការឃាត់ខ្លួនជនបរទេស២នាក់ស្នាក់នៅផ្ទះសំណាក់ «សូត្រ ឡៃ» ក្នុងក្រុម៧ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ពាក់ព័ន្ធពីបទស្នាក់នៅលើសទិដ្ឋា
ការ ។
ប្រភពបានឱ្យដឹងថា ជនបរទេសទាំង២នាក់ខាងលើ ១-ឈ្មោះ ERBAS ALI ភេទប្រុស សញ្ជាតិទួរគី អាយុ៣៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខ U11097032 ផុតសុពលភាពនៅថ្ងៃ២២ ឧសភា ២០១៥ និងកាន់ទិដ្ឋការប្រភេទT លេខ០០០៨៦៥៥២ ផុតកំណត់តាំងពីថ្ងៃទី៣ សីហា ២០១៥ (លើស១៤ថ្ងៃ) រហូតដល់ថ្ងៃឃាត់ខ្លួន និង២-ឈ្មោះ SOKOLOV ILIA ភេទប្រុស សញ្ជាតិទួរគី អាយុ៣០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ 64N4748004 ផុតសុពលភាពថ្ងៃ១៧ មិថុនា ២០១៦ និងកាន់ទិដ្ឋការប្រភេទ T លេខ០៩៥៣០៥១៩ ផុតកំណត់តាំងពីថ្ងៃទី២០ កក្កដា ២០១៥ (លើស២៩ថ្ងៃ) រហូតដល់ថ្ងៃឃាត់ខ្លួន ។
បច្ចុប្បន្ន ជនសង្ស័យទាំង២រូបនេះ កំពុងសាកសួរនៅការិយាល័យអន្តោប្រវេសន៍ ដើម្បីបំពេញសំណុំឯកសារបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
ចែករំលែកព័តមាននេះ