ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ទំនើង​២​ក្រុម​វាយ​គ្នា​នៅ​មុខ​ក្លិប​កម្សាន្ត​ហា​យ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង​២​ក្រុម​បាន​វាយ​គ្នា​បន្ទាប់​ពី​ចេញពី​រាំ​លេង​កម្សាន្ត​រួច បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​អនាធិបតេយ្យ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែសីហា​ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​ក្លិប​កម្សាន្ត​ហា​យ

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង​២​ក្រុម​បាន​វាយ​គ្នា​បន្ទាប់​ពី​ចេញពី​រាំ​លេង​កម្សាន្ត​រួច បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​អនាធិបតេយ្យ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែសីហា​ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​ក្លិប​កម្សាន្ត​ហា​យ ក្នុង​បរិវេណ​ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

ហេតុការណ៍​នេះ​គេ​បាន​សង្កេត​ឃើញ​យុវជន​-​យុវនារី​ស្ទាវ​ៗ ដែល​តែងតែ​ចូល​រាំ​លេង​កម្សាន្ត​នៅ​ក្នុង​ក្លិប​កម្សាន្ត​ហា​យ រាំ​លេង​កម្សាន្ត​រួច​តែងតែ​បង្ក​ជា​ជម្លោះ​រហូត​ឈាន​ដល់​ការ​ប្រើ​ហិង្សា​វាយតប់​គ្នា ដូច​ជា​ករណី​នេះ​ជាដើម គឺ​មាន​យុវជន​ទំនើង​២​ក្រុម​បាន​វាយតប់​គ្នា​បន្ទាប់​ចេញពី​ក្នុង​ក្លិប​បង្ក​ការ​ភ្ញាក់ផ្អើល ហើយ​សកម្មភាព​វាយតប់​គ្នា​យ៉ាង​អនាធិបតេយ្យ​នេះ​តែងតែ​កើត​មាន​ឡើង​ស្ទើរតែ​រៀង​រាល់​យប់ ប៉ុន្តែ​មិន​ដែល​ឃើញ​សមត្ថកិច្ច​មាន​ចំណាត់ការ​ចំពោះ​ក្លិប​ក​ម្ស​ន្ត​នេះ​ឡើយ បាន​ត្រឹមតែ​ជិះ​ម៉ូតូ​កាត់​ចុះឡើង​តែ​ប៉ុណ្ណោះ ។

ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ប្រទះ​ឃើញ​ហេតុការណ៍​ក្មេង​ទំនើង​វាយតប់​គ្នា​នៅ​មុខ​ក្លិប​កម្សាន្ត​ហា​យ​នេះ​បាន​មាន​មតិ​លើក​ឡើង​ថា ក្លិប​នេះ​គឺ​បើក​ឱ្យ​យុវជន​-​យុវនារី​ក្មេង​ៗ​ចូល​រាំ​លេង​កម្សាន្ត ហើយ​យុវជន​-​យុវនារី​ខ្លះ​អាយុ​មិន​ដល់​១៨​ឆ្នាំ​ផង​ក៏​អាច​ចូល​ទៅ​កម្សាន្ត​បាន​ផង​ដែរ ហើយ​មិន​ដែល​ឃើញ​អាជ្ញាធរ ឬ​សមត្ថកិច្ច​ណា​ចុះ​មក​ត្រួតពិនិត្យ​ឡើយ ។ ប្រជាពលរដ្ឋ​លើក​ឡើង​ថា ក្លិប​កម្សាន្ត​នេះ​ទំនង​អាច​ជា​ឆ្នាំងបាយ​របស់​សមត្ថកិច្ច ទើប​សមត្ថកិច្ច​មិន​ខ្វល់ខ្វាយ​បែប​នេះ ។

សកម្មភាព​បែប​អានា​ធិ​ប​តេ​យ្យ​នេះ​បាន​រំខាន​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋា​ន​រស់នៅ​ក្បែរ​នោះ​ស្ទើរតែ​រៀង​រាល់​យប់ ហើយ​មិនដឹង​ថ្ងៃ​ណា​អាជ្ញា​ធរមាន​ចំណាត់ការ​ចំពោះ​ក្លិប​កម្សាន្ត​នេះនោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ​បន្ទាប់​ពី​វាយតប់​គ្នា​រួច​ក្រុម​យុវជន​ទំនើង​ទាំង​២​ក្រុម​ក៏​បាន​ជិះ​ម៉ូតូ​ចេញពី​កន្លែង​កើតហេតុ​បាត់​អស់ ៕