ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារ​ទូរស័ព្ទ​ខ្លួន​ឯង ធ្វើ​ឱ្យជន​ល្មោភកាម​ម្នាក់​ជាប់​ខ្នោះ

9 ឆ្នាំ មុន

ខេត្ត​តាកែវ​ ៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​​ កាល​ពី​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​៧ សីហា បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​​​​ប៉ង​ចាប់​រំលោ.ភកូន​ក្រមុំ​គេ​នៅ​លើ​ផ្ទះ​ ខណៈ​នាង​កំពុង​ដេក​លង់​លក់​​។

ខេត្ត​តាកែវ​ ៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​​ កាល​ពី​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​៧ សីហា បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​​​​ប៉ង​ចាប់​រំលោភកូន​ក្រមុំ​គេ​នៅ​លើ​ផ្ទះ​ ខណៈ​នាង​កំពុង​ដេក​លង់​លក់​​។

លោក​មឿង សារុន អធិការ​នគរ​បាល​ស្រុក​សំរោង​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​មាន​ឈ្មោះ​សុខ គា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​ រស់​នៅ​ភូមិ​ដូង ឃុំ​ទ្រា ស្រុក​សំរោង​ ចំណែក​នារី​រង​គ្រោះ​អាយុ​២១​ឆ្នាំ ។ ជ​ន​សង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​តាម​ពាក្យ​បណ្តឹង​របស់​នារី​រង​គ្រោះ​។

លោក​អធិការ​ស្រុក​បាន​បន្ត​ទៀត​ថា ក្នុង​ពាក្យ​បណ្តឹង​នារី​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា កាល​ពីម៉ោង​១ និង​៤០​នាទី​រំលង​អធ្រាត្រ ​ថ្ងៃ​ទី​៥ សីហា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជន​សង្ស័យ​បាន​ឡើង​ទៅ​លើ​ផ្ទះ​នារី​រង​គ្រោះ​ហើយ​ប៉ុន​ប៉ង​រំលោភ​នាង ដែល​កំពុង​ដែក​លង់​លង់​ជាមួយ​ប្អូន​ស្រី​ម្នាក់​ទៀត​ តែ​ពេល​បម្រុង​ធ្វើ​សកម្ម​ភាព​ នាង​បាន​ភ្ញាក់​ដឹង​ខ្លួន​ឡើង​ហើ​យ​ស្រែក​ឆោ​ឡោ​ផ្អើល​ដល់​អ្នក​រស់នៅ​ជិត​ខាង​ ពេល​នោះ​ជនល្មើស​ភ័យ​ស្លន់​ស្លោ​បាន​រត់​គេច​ខ្លួន​បាត់​ បន្សល់​ទុក​ទូរ​ស័ព្ទ​មួយ​គ្រឿង​នៅ​លើ​ផ្ទះ​របស់​នារី​រង​គ្រោះ។

លុះ​ព្រឹក​ឡើង​ជន​ល្មើស​បាន​ទូរ​ស័ព្ទ​ចូល​ទូរ​ស័ព្ទ​របស់ខ្លួន​សួរ​នាំ​នារី​រង​គ្រោះ​​ស្គាល់​ថា ជា​ជន​សង្ស័យ​ក៏​ប្រញាប់​ដាក់​ពាក្យ​បណ្តឹង​មក​ប៉ូលិស​ឱ្យ​ចាប់ខ្លួន​បាន​តែ​ម្តង​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព