ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​អាជីវករ​លក់​មាស និង​ប្តូរ​ប្រាក់​តាម​ប្រព័ន្ធ​អិុន​ធើ​រណេ​តម្នាក់​ប​ញ្ជួ​ន​ទៅ​សាលាដំបូង​រាជធានី​ពី​បទ​ឆបោក

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាជីវករ​លក់​មាស និង​ប្តូ​ប្រាក់​តាម​ប្រព័ន្ធ​អិុន​ធើ​រណេ​តម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ក្រសួង​មហាផ្ទៃ ធ្វើ​ការ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៤ សីហា ២០១៥ ដោយ​ជាប់​ពាក់ព័ន្ធ​ពី​បទ​ឆបោក​ប្រាក់​ចំនួន​៤​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក

រាជធានី​ភ្នំពេញ ៖ អាជីវករ​លក់​មាស និង​ប្តូ​ប្រាក់​តាម​ប្រព័ន្ធ​អិុន​ធើ​រណេ​តម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ក្រសួង​មហាផ្ទៃ ធ្វើ​ការ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៤ សីហា ២០១៥ ដោយ​ជាប់​ពាក់ព័ន្ធ​ពី​បទ​ឆបោក​ប្រាក់​ចំនួន​៤​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ។

ជនសង្ស័យ​​ដែល​ត្រូវ​ឃាត់​ខ្លួន​មានឈ្មោះ អុឹង ឡាក់​ឃី​សាន់​ឌេ​យ៍ ភេទ​ប្រុស អាយុ​៣២ឆ្នាំ ​ស្នាក់​នៅផ្ទះ​លេខ​១០៩ ភូមិ​៧ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់​ពី​ជន​រង​គ្រោះ​ម្នាក់​បាន​ដាក់​ពាក្យបណ្ដឹង ។ ក្រោយ​ពេល​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​បាន​រង​នូវ​ពាក្យបណ្តឹង​របស់​អាជីវករ​៤-៥​នាក់​បន្ថែម​ទៀត​ពី​បទ​ឆបោក​ប្រាក់​ដូច​គ្នា ។

កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៦ សីហា ២០១៥​នេះ សមត្ត​កិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ក្រសួងមហាផ្ទៃ រៀបចំ​សំណុំរឿង​ប​ញ្ជួ​ន​ជន​សង្ស័យ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​មាន​តំណាង​អយ្យការ​កាន់​សំណុំរ​រឿង​នេះ​គឺ​លោក សៀង សុខ​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

បើ​តាម​សមត្ថកិច្ច​អះអាង​ថា ជនសង្ស័យ​គ្មាន​ប្រាក់​បង្វិល​​ទៅ​ដើមបណ្តឹង​ទេ ពីព្រោះ​មិនមែន​មាន​តែ​បណ្តឹង​១ទេ​ គឺ​បណ្តឹង​៤-៥​នាក់ ដោយ​ជាប់​ពាក់ព័ន្ធ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

សមត្ថ​កិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា ដើមចម​នៃ​រឿង​ហេតុ​នេះ​គឺ​ឈ្មោះ អុឹង ឡាក់​ឃី​សាន់​ឌេ​យ៍ បាន​បើក​ធ្វើ​អាជីវកម្ម​លក់​មាស និង​ប្តូរ​ប្រាក់​តាម​ប្រព័ន្ធ​អិុន​ធើ​រ​ណេ​ត ដោយ​លក់​ចេញ​-​ទិញ​ចូល​ក្នុង និង​ទៅ​ក្រៅប្រទេស ទើប​មាន​ជាប់​ពាក់ព័ន្ធ​ជំពាក់​អាជីវករ​រកស៊ី​ដូច​គ្នា ត្រូវ​បាន​ម្ចាស់​ប្រាក់​គេ​ប្តឹង​បែប​នេះ ៕