ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិតឆ្នាំទី៤​ផ្នែកអគ្គិសនី​ដេកស្លា.ប់ក្នុង​បន្ទប់ម៉ាស្សា-ស្ប៉ា​នៅសង្កត់បឹងត្របែក

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ និស្សិតឆ្នំាទី៤ផ្នែកអគ្គិសនីម្នាក់​នៃវិទ្យាស្ថានបណ្តុះបណ្តាល​បច្ចេកទេស ​បានត្រូវគេឃើញដេកស្លា.ប់​ក្នុងបន្ទប់ម៉ាស្សា-​ស្ប៉ាមួយកន្លែង ។

រាជធានីភ្នំពេញ ៖​ និស្សិតឆ្នំាទី៤ផ្នែកអគ្គិសនីម្នាក់​នៃវិទ្យាស្ថានបណ្តុះបណ្តាល​បច្ចេកទេស ​បានត្រូវគេឃើញដេកស្លាប់​ក្នុងបន្ទប់ម៉ាស្សា-​ស្ប៉ាមួយកន្លែង ។

ហេតុការណ៍នេះ ​បានបង្កឲ្យមានការភ្ញាក់ផ្អើល​នៅម៉ោងប្រមាណ៩និង៣០នាទី​ព្រឹកថ្ងៃទី០៥ សីហា​ ​២០១៥ ​នៅក្នុងហាងម៉ាស្សា-ស្ប៉ា ​ដែលមានយីហោ “​ ខ្មែរ-ស្ប៉ា” ស្ថិតនៅតាមបណ្តោយផ្លូវ ​៤១០ កែងផ្លូវ ​១២៣ សង្កាត់បឹងត្របែក ​ខណ្ឌចំការមន ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបាន​បញ្ជាក់ឲ្យដឹងជំហានដំបូងទៀតថា​ និស្សិតដែលត្រូវបានគេ​ប្រទះឃើញស្លាប់ដោយមិនទាន់ដឹង​មូលហេតុខាងលើឈ្មោះ បា្រំង បូរី ​ភេទប្រុស ​អាយុ២៤ឆ្នាំ ។

សេចក្តីរាយការណ៍បានបន្តថា ​មកដល់ម៉ោងជិត១២ថ្ងៃត្រង់ថ្ងៃពុធដដែលនេះ ​សមត្ថកិច្ចជំនាញកំពុងធ្វើ​កោសលយ្យវិច័យដោយបិទទ្វារជិត​ មិន​អនុញ្ញាតឲ្យអ្នកសារ​ព័ត៌មាន​​ចូលនោះឡើយ ។

ព័ត៌មានលម្អិតនឹង​មានផ្សាយជូននៅលើ​សារព័ត៌មា​ន​កោះសន្តិភាព ៕